ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ មានបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តតាមគោល ដៅទេសចរណ៍នានាទូទាំងប្រទេសប្រមាណជាង៤៥ម៉ឺននាក់

21

 

ភ្នំពេញ៖ តាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ រាជធានី ខេត្ត បានឱ្យដឹងនៅថ្ងៃនេះថា ក្នុងរយៈពេល (ថ្ងៃទី១៦,១៧ ,១៨ ខែកញ្ញា ឆ្នាំ២០២០) នាឱកាស ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បងប្អូនប្រជា ពលរដ្ឋ និង ជនបរទេស ដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសមានចំនួន ៤៥៤.៨៥៤នាក់ ក្នុងនោះ  ភ្ញៀវជាតិមានចំនួនប្រមាណ ៤៥១.៦២៩ នាក់ និងភ្ញៀវអន្តរជាតិ មាន ចំនួន ប្រមាណ៣.២២៥ នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួង ទេសចរណ៍។
បើតាមក្រសួងទេសចរណ៍ បានកត់សម្គាល់ឃើញថា សម្រាប់និន្នាការភ្ញៀវទេសចររយៈ ៣ថ្ងៃកន្លងមកនេះ បើទោះបីជាមានភ្លៀងធ្លាក់នៅតាម រាជធានីខេត្តមួយចំនួន ប៉ុន្តែការដើរ កម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅតែមានសន្ទុះខ្លាំង សរុបជារួមសម្រាប់រយៈពេល២ថ្ងៃនេះ ភ្ញៀវទេសចរមានចំនួនប្រមាណ៦៧២.៧៨៦ នាក់។ ទន្ទឹមនេះ ភ្ញៀវទេសច រណ៍ភាគច្រើន បាន ជួបជុំជាលក្ខណៈគ្រួសារ និងបន្ទាប់ពីត្រឡប់ពីចូលរួមពិធីបុណ្យបិណ្ឌភ្ជុំនៅតាមវត្ត អារាមនានា បានរៀបចំការដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍ ដែលមិនស្ថិតនៅឆ្ងាយពី ស្រុក កំណើត។
បើតាមក្រសួងទេសចរណ៍ បានបន្ដថា សម្រាប់៣ថ្ងៃដំបូងនេះ ការចំណាយរបស់ប្រជា ពលរដ្ឋ គឺភាគ ច្រើនផ្តោតលើការទិញគ្រឿងឧបភោគបរិភោគ រៀបចំចង្ហាន់ និងគ្រឿងសក្ការៈ សម្រាប់ពិធីបុណ្យ។ ក្នុងការដើរកម្សាន្តវិញ ភាគច្រើន ពួកគាត់បានយកម្ហូប អាហារដែលបាន រៀបចំរួច សល់ពីការប្រគេនចង្ហាន់ទៅទទួលទាននៅតាមគោលដៅទេសចរណ៍នានា។
ជាមួយគ្នានេះដែរ អាជ្ញាធររាជធានី ខេត្ត បានបន្ត យកចិត្តទុកដាក់រៀបចំការពារសន្តិ សុខ សណ្តាប់ធ្នាប់ អនាម័យ និងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅគ្រប់ គោល ដៅទេសចរណ៍ទាំងអស់ រាប់ទាំងនៅក្នុងវត្តអារាមផងដែរ។
សូមបញ្ជាក់ផងដែរថា ខេត្តដែលទទួលបានភ្ញៀវច្រើន រួមមាន៖,ខេត្តបាត់ដំបង៧៤.៤២០នាក់ ខេត្តសៀមរាប៥០.៩២៤នាក់,ខេត្តកំពង់ឆ្នាំង៣០.១០៨ នាក់,ខេត្ត ព្រះសីហនុ២៩.១៧៣នាក់,ខេត្តពោធិ៍សាត់ ២៦.៣១២នាក់,ខេត្តកែប២៤.៥៤៦នាក់,ខេត្ត កំពត ២៤.១១៥នាក់,ខេត្តបន្ទាយមានជ័យ ២៣.៦៣៥ នាក់ ខេត្តកណ្តាល២០.៥៩៦ នាក់៕ សំរិត

អត្ថបទដែលជាប់ទាក់ទង