ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃ ទទួលទិញ ដំឡូងជ្វាពីកម្ពុជាប្រមាណជាជិត ៣ពាន់តោន ក្នុងរដូវដំឡូងដែលកំពុងឲ្យផល

32

ភ្នំពេញ៖ លោក ម៉ាន សុគ្រី អនុរដ្ឋលេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទបានឲ្យដឹងនៅថ្ងៃទី១៩ កញ្ញាឆ្នាំ២០២០ នេះថា៖ ប្រទេសថៃដែលជាប្រទេសជិតខាងមួយរបស់ កម្ពុជាបាននាំចូលដំឡូងជ្វាប្រមា ណជាជិត៣ពាន់តោន។ ហើយតំលៃក៏ខ្ពស់ដែរគីមួយគីឡូក្រាមប្រមាណ៧០០រៀលទៅ៩០០រយរៀល បើធៀបទៅនិងតំលៃ ឆ្នាំមុនៗ បានតែ៣០០ទៅ៤០០រយរៀលតែប៉ុណ្ណោះ ។
គិតពីដើមឆ្នាំមកទល់ត្រឹមថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២០ បរិមាណ នៃការនាំចេញដំឡូងជ្វា
កម្ពុជាទៅកាន់ប្រទេសថៃនេះគឺមានបរិមាណ សរុបចំនួន២.៨៦៥តោន។ ហើយតំលៃក៏បានខ្ពស់ដែរ បើធៀបទៅឆ្នាំមុនៗ ។
រហូតមកដល់ពេលនេះដំឡូងជ្វាគឺជាប្រភេទដំណាំដែលកសិករកម្ពុជាដាំនៅសឹងគ្រប់កន្លែងនៅតាមដីដែលមិនលិចទឹក ។
ដំឡូងជ្វាជាដំណាំមើម មួយប្រភេទដែលកសិករនិយមដាំនៅប្រទេសកម្ពុជា ព្រោះដំឡូងជ្វាសម្បូរដោយវីតាមីនអាសារធាតុរ៉ែមានប្រយោជន៍ជាច្រើន និងជាតិម្សៅដូចអង្ករដែលអាចយកទៅបរិភោគជំនួសបាយបាន ចំណែកស្លឹកគេយកទៅធ្វើជាបន្លែ និងចំណី សត្វផងដែរ ។ វាគឺជាដំណាំដែលត្រូវ បានគេដឹងថា មានអត្ថប្រយោជន៍ចំព៉សុខភាព ជាពិសេសគឺជួយពង្រឹងភាពស៊ាំនឹង មេរោគ គ្រប់គ្រងជំងឺទឹកនោមផ្អែម សម្រួលដល់ប្រព័ន្ធរំលាយអាហារ ប្រឆាំងនឹងមហារីក ជំនួយដល់ភ្នែក ព្យាបាលការឈើសន្លាក់ និងអត្ថប្រយោជន៍ផ្សេងៗទៀត ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង