ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរបន្លំធ្វើម្ចាស់ផ្ទះសំណាក់ លួចរថយន្ដភ្ញៀវនៅខេត្តតាកែវ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបានហើយ

16

គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ មហារុងរឿង ស្ថិតនៅភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ មានករណីបន្លំយករថយន្តមួយគ្រឿង ម៉ាក Rivo ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 2BK-4443 របស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ ឆ្នាំ នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលបានមកស្នាក់នៅផ្ទះសំណាក់ខាងលើ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មុនពេលកើតហេតុ មានជនសង្ស័យម្នាក់ បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ហើយបានទៅគោះទ្វារយកសោរឡានថា យកមករៀបចំហើយក៏យកទៅបាត់តែម្ដងទៅ លុះដល់វេលាម៉ោង១១៖១០នាទីយប់ ទើបដឹងហើយម្ចាស់រថយន្តបានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

អត្ថបទដែលជាប់ទាក់ទង