ភោជនីយដ្ឋានអ៊ិនប្រាំបី(N8) អតីតក្លឹប ឆេះជាលើកទី២ ,រយៈពេល៣ថ្ងៃ ឆេះ២ដង
ភ្នំពេញ៖ នៅវេលាម៉ោង ១០និង២៥ នាទីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានករណីអគ្គិភ័យកំពុងតែឆេះភោជនីយដ្ឋានអ៊ិនប្រាំបី(N8) អតីតក្លឹប (ឆេះលើកទី២) មានទីតាំងស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ខែកញ្ញានេះបានឆេះម្តងហើយ (ត្រឹមតែរយៈពេលបីថ្ងៃប៉ុណ្ណោះ) ។
ខណៈពេលនេះរថយន្តពន្លត់អគ្គិភ័យ មកពីគ្រប់អង្គភាពបានចេញអន្តរាគមន៍ជួយពន្លត់យ៉ាងសកម្មផងដែរ ។
មូលហេតុ៖ ដោយសារក្រុមជាងផ្សារដែក ជួសជុលដំបូលសងម្ចាស់ហាងវិញ ករណីឆេះលើកទី១ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ៕