ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារជាតិ ប្រកាស​ដាក់ឱ្យ​ដេញថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក ចំនួន​៥០​លាន​ដុល្លារ​ក្នុង​សប្តាហ៍​នេះ 

309

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ការដាក់ឱ្យ​ដេញថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក ចំនួន​៥០​លាន​ដុល្លារ​ក្នុង​សប្តាហ៍​នេះ​។​

​ធនាគារជាតិ​នៃ​កម្ពុជា សូម​ជូនដំណឹង​ដល់​គ្រឹះស្ថាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អាជីវកម្ម​ប្តូរប្រាក់​ដែលមាន​អាជ្ញាប័ណ្ណ​ទាំងអស់ ជ្រាបថា ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់រៀល នៅលើ​ទីផ្សារ ធនាគារជាតិ​នៃ​កម្ពុជា នឹងដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន ៥០.០០០.០០០​ដុល្លារ​(​ហាសិប​លាន​ដុល្លារ​អាមេរិក​) ក្នុង​សប្តាហ៍​នេះ​។ ចំពោះ​អត្រា​ដេញថ្លៃ​អប្បបរមា​នឹងត្រូវ​ប្រកាស​ពេលព្រឹក​នៃ​ថ្ងៃ​ដេញថ្លៃ​ជាក់ស្តែង​។

​ធនាគារជាតិ​នៃ​កម្ពុជា សូម​អញ្ជើញ គ្រឹះស្ថាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អាជីវករ​ប្តូរប្រាក់​ដែលមាន​អាជ្ញាប័ណ្ណ និង​ត្រៀមលក្ខណៈ​ចូលរួម​ការដេញថ្លៃ​តាម​កាលបរិច្ឆេទ​៕​

អត្ថបទដែលជាប់ទាក់ទង