ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នគរបាល​ ​ឃាត់ អ្នកលក់​កាំភ្លើង តាម​បណ្តាញ​សង្គម Facebook បញ្ជូនទៅ​តុលាការ​

83

 

​ភ្នំពេញ​៖ ដោយមាន​ការណែនាំ លើក​កំពស់​រក្សា​សន្តិសុខ និង​រក្សា​សុវត្ថិភាព​ប្រជាពលរដ្ឋ ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ដែលមាន​ការដឹកនាំ​ផ្ទាល់​ពី​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ កម្លាំង​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ទូរគមនាគមន៍ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ផ្សព្វផ្សាយ និង​លក់​កាំភ្លើង​គ្រប់​ប្រភេទ​តាម​បណ្ដាញ​សង្គម​Facebook​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ឈ្មោះ អ៊ា​ន សម្បត្តិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ចំណុច​ភូមិ​ទួល​ស្រងាំ ឃុំ​ម្រាម ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រៀល សុភា អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដែល​ដឹកនាំ​ការស្រាវជ្រាវ និង​បង្ក្រាប​ករណីនេះ​បាន​បញ្ជាក់ថា ជនសង្ស័យ​នេះ​បាន​បង្កើត គណនី facebook ជាច្រើន ដែល​សុទ្ធតែជា គណនី​ក្លែងក្លាយ ហើយ​បានធ្វើការ​ផ្សព្វផ្សាយ​លក់​កាំភ្លើងខ្លី​ទំនើបៗ​, កាំភ្លើង​បាញ់​សត្វ និង​កាំភ្លើង​ហ្គាស​គ្រប់​ប្រភេទ ដោយ​ធ្វើការ​នាំចូល​ពី​ប្រទេសជិតខាង​យកមក​លក់​ក្នុង​ទឹកដី​កម្ពុជា​តែម្ដង​។ ក៏ប៉ុន្តែ​ក្នុងចំណោម​គណនី​យ​ហ្វេ​ស​ប៊ុ​ក​គេ​ទាំងនេះ​មាន​គណនី​យ​ខ្លះ​គឺ​ប្រើ​សម្រាប់​បោកប្រាស់​អ្នកទិញ​តែម្ដង គឺ​នៅពេលដែល​កម្មង់​ទិញ​ឥ​វ៉ាន់​ហើយ គេ​តម្រូវ​ឲ្យ​អ្នកទិញ​វេរ​លុយ​ឱ្យគេ​ទាំងអស់ ហើយ​ភាគច្រើន​គេ​មិនបាន​ផ្ដល់​ទំនិញ​ឲ្យ​នោះទេ​។ បច្ចុបន្ន​កម្លាំង​នគរបាល​របស់​នាយក​ដ្ឋា​ន​កំពុង​រៀបចំ​នីតិវិធី​ប​ញ្ជូ​ន​ជនសង្ស័យ​ទៅ​តុលាការ​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ បាន​ប្តេជ្ញា​ថា នឹង​បន្ត​បោសសម្អាត​ការជួញដូរ​ខុសច្បាប់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​បន្តទៀត និង​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លេង​តាម​បណ្ដាញ​សង្គម រាយការណ៍​មក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​តាមរយៈ​ផេ​ក​របស់​នាយកដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង