ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្តើមធ្វើការស្តារការដាំដុះដំណាំស្រូវបាន ជាមួយនឹងលទ្ធភាពប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រូវស្រាល ក្រោយ ទឹកជំនន់ទឹកភ្លៀងកន្លងមក

53

ភ្នំពេញ៖ យោងតាមលទ្ធផលនៃការចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ទឹកភ្លៀងកន្លងមក របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ដោយសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា មានទីតាំងមួយចំនួនអាចមានលទ្ធភាពចាប់ផ្តើមធ្វើការស្តារការដាំដុះដំណាំស្រូវបាន ជាមួយនឹងលទ្ធភាពប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រូវស្រាល ។
លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឲ្យដឹងថា
តាមរយៈលទ្ធផលខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តទាំងបី រួមជាមួយនឹងអាជ្ញាធរថ្នាក់ក្រោមជាតិ នឹងបើកយុទ្ធនាការធ្វើការស្តារជាបឋមលើការដាំដុះដំណាំស្រូវឡើងវិញ តាមកម្មវិធីដូចខាងក្រោម៖
១. ខេត្តបាត់ដំបង: ធ្វើនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅភូមិព្រៃក្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី
២. ខេត្តពោធិសាត់: ធ្វើថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុក បាកាន
៣. ខេត្តបន្ទាយមានជ័យ: ធ្វើនៅសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ។

សូមបញ្ជាក់ថា សម្រាប់ការចាប់ផ្តើមយុទ្ធនាការអន្តរាគមន៍ជាបឋមនេះ យើងនឹងរៀបចំឱ្យមានត្រាក់ទ័យ៉ាងតិច៥គ្រឿង គោយន្តពង្រាបដីចំនួន ៥ គ្រឿង និងម៉ាស៊ីនដាំគ្រាប់ស្រូវចំនួន ៣ ទៅ ៤ គ្រឿង នៅលើទីតាំងភូមិនិមួយៗដែលបានកំណត់ខាងលើ ក្នុងខេត្តនិមួយៗ រួមជាមួយការផ្តល់ពូជស្រូវស្រាល រយៈពេលខ្លី រួមជាមួយនឹងការផ្តល់គ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់គ្រួសាររងគ្រោះនីមួយៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង