ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឌី រ័ត្នខេមរុណ ផ្តល់អំណោយមនុស្សធម៍ ជូនស្ត្រីពិការជើង ដោយចិញ្ចឹមកូនតូចៗ និងមានម្នាក់វិប្លាស់ស្មារតី

60

ភ្នំពេញ ៖ នៅវេលាម៉ោង ១០ៈ៣០ នាទីព្រឹក ថ្ងៃសុក្រ ៧កើត ខែ កក្តឹក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានចុះផ្ទាល់ដល់ខ្នងផ្ទះស្ត្រីពិការជើង ដែលមានឈ្មោះ កង ម៉ៅ អាយុ ៤៩ឆ្នាំ ស្ថិតនៅភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងឱកាសនេះ លោកប្រធានអនុសាខា ក៏បាននាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម ព្រមទាំងបានផ្សព្វផ្សាយក្រើនរំលឹកបន្ថែមអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ។ ម្យ៉ាងទៀតថ្មីៗនេះក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ជួបនូវបញ្ហាគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង ដូច្នេះសូមប្រុងប្រយ័ត្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ក្នុងជំជំនន់ទឹកភ្លៀងនេះអោយសោះ វាអាចគ្រោះថ្នាក់ដោយប្រការណាមួយដោយយថាហេតុ។

អំណោយដែលផ្តល់ជូនស្រ្តីពិការនោះរួមមាន ៖ អង្ករ ២០គីឡូក្រក្រក្រាម , មី ១កេស , ទឹកត្រី ១យួរ , ទឹកស៊ីអ៉ីវ ១យួរ , ទឹកសុទ្ធ ២កេស រួមទាំង ថវិកា ៥០,០០០រៀលផងដែរ។

អត្ថបទដែលជាប់ទាក់ទង