ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​យក រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ឌឺ​បញ្ចូល​ហ្គាស ក៏​ផ្ទុះ​ហ្គាស​ឆេះរថយន្តខ្ទេច

76

​ខេត្តបន្ទាយមានជ័យ​៖​បុរស​ម្នាក់​យក រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ឌឺ​បញ្ចូល​ហ្គាស ក៏​ផ្ទុះ​ហ្គាស​រថយន្ត បណ្តាល​ឲ្យ​ភាយ​ចំហាយ​ហ្គាស​ចេញមក​ខាងក្រៅ​ចំ​ឆ្នាំង​ស៊ុប​នៅក្បែរនោះ ប​បណ្តាល​ឲ្យ​មាន​អគ្គីភ័យ​តែម្តង​។​

​នាយកដ្ឋាន​នគរបាល​អង្គការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះបាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សុក្រ ទី ៣០​ខែ តុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១៨:៤០ នាទី មាន​ករណី​ឆាបឆេះ​នៅ​ចំនុច​មណ្ឌល​៦ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ។

មុន​កើតហេតុ​៖ មាន​រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ឌឺ​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​,​ផ្លាកលេខ 2A-៩៥៦៧ អ្នកបើកបរ​ឈ្មោះ សារ៉ាត់ កន្និកា ភេទ ស្រី អាយុ ៣៨ ឆ្នាំ រស់នៅ​កន្លែងកើតហេតុ បាន​ចូលមក​បញ្ចូល​ហ្គាស​ក្នុង​រថយន្ត​ចំនួន ១៥ គីឡូក្រាម នៅ​កន្លែង​បញ្ចូល​ហ្គាស​ឈ្មោះ មុំ សសុ​ភ័​ក្រ ភេទ ប្រុស អាយុ ២១ ឆ្នាំ (​ត្រូវជា​បងប្អូនជីដូន​មួយ​) ពេល​កំពុង​បញ្ចូល​ហ្គាស​ក៏បាន​ផ្ទុះ​ហ្គាស​រថយន្ត បណ្តាល​ឲ្យ​ភាយ​ចំហាយ​ហ្គាស​ចេញមក​ខាងក្រៅ​ចំ​ឆ្នាំង​ស៊ុប​នៅក្បែរនោះ បណ្តាល​ឲ្យ​មាន​អគ្គីភ័យ​តែម្តង បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​៖ ឆេះ​រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ដឺ​ខាងលើ​ខូចខាត​ទាំងស្រុង , ឆេះ​ខ្សែ​ចរន្ត​អគ្គីសនី ដែល​បន្តោង​លើ​បង្គោល​ភ្លើង , គ្រឿង​លក់​ចាប់ហួយ និង​គ្រឿងទេស​មួយចំនួន ។​

ជនរងគ្រោះ​មាន​ចំនួន ០៣ នាក់ ៖ ១- សារ៉ាក កក្កដា ភេទ ប្រុស អាយុ ១៤ ឆ្នាំ រងរបួស​ជើង​ទាំងសងខាង​
២- ហ៊​ន់ សុ​វណ្ណា​រី អាយុ ០៥ ឆ្នាំ រង​បួស​រលាក​ដៃជើង និង​ផ្ទៃមុខ ៣- ហ៊​ន់ ដា​ណេ អាយុ ០៧ ឆ្នាំ រង​បួស​រលាក​ដៃជើង​និង​ផ្ទៃមុខ ។​

អគ្គីភ័យ​បាន​រលត់​ទាំងស្រុង នៅវេលា​ម៉ោង ១៩​និង​២០ នាទី កិច្ចប្រតិបត្តិការ​រថ​យន្ត អគ្គីភ័យ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ចំនួន ១ គ្រឿង និង​រថយន្ត​អគ្គីភ័យ​របស់​ក្រុមហ៊ុន​ត្រូ​ពី​កា​ណា​ចំនួន ២ គ្រឿង ប្រើ​អស់​ទឹក​ចំនួន​៤ ឡាន​៕


អត្ថបទដែលជាប់ទាក់ទង