ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាត់​អេចអូច ៖ គួ​ក​ជេរ​ធ្វើ​អត្តសញ្ញាណ​ប័័​ណ្ណ និង លិខិតឆ្លងដែន​

463

​ ​
​ភ្នំពេញ​៖​នៅ​ស្រុក​ខ្មែរ​អា​មុខរបរ​គួ​ក​ជេរ​នេះ​កើតមាន​គ្រប់​ទីកន្លែង និង គ្រប់​មុខរបរ​តែម្ដង​ដែល​ពេលនេះ​វា​ស្ទើរតែ​ក្លាយជា​មុខរបរ​​មួយ​ចិញ្ចឹមជីវិត​បាន​ដោយ​ស្រួល​ទៅហើយ ។​
​ ​
​អា​រឿង​លក់​ដី លក់​ផ្ទះ​លក់​ឡាន ម៉ូតូ សុទ្ធតែ​ឆ្លងកាត់​អ្នក​គួ​ក​ជេរ គ្រាន់តែ​ជិះ​តាក់ស៊ី​ក៏​ឆ្លងកាត់​អ្នក​គួ​ក​ជេរ​ហើយ​ដែល​ភាសា​បែប​​សាមញ្ញ​គេ​ហៅថា​អ្នក​ហៅ​ម៉ូយ​នោះ ។​នៅ​ផ្សារ​អ៊ី​អន ២ ដែលមាន​ការិយាល័យ​ធ្វើលិខិត​ឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ​នោះ​ស្រាប់​តែមាន​អ្នក​គួ​ក​ជេរ​ដែរ ។​
​ ​សន្តិសុខ​ផ្ញើ​ម៉ូតូ​ប្រសិនបើ​គេ​ឃើញ​នរណា​មាន​កាន់​ឯកសារ ចូលទៅ​នោះគេ​ទាក់ទង​ភ្លាម ដោយ​គេ​សួរ​ទៅ​ថា​មក​ធ្វើលិខិត​ឆ្លងដែន​​ឬ ធ្វើ​អត្តសញ្ញាណប័ណ្ណ ? បើ​ចង់​លឿន ឬ រហ័ស​គេ​ជួយ​រត់ការ​ឲ្យ​ហើយ​មិនចាំបាច់​ទៅ​ឈរ​តម្រង់​ជួរ​នាំ​តែ​លំបាក​ទេ ។ បើ​បាត់​អត្តសញ្ញាណប័ណ្ណ​គេ​នឹង​ជួយ​សម្រួល​ភ្លាមៗ ដោយ​គេ​បើក​មើល​ក្នុង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់គេ​ឲ្យ​ដឹង​ពី​លេខ​កូដ​ភ្លាមៗ​មិន​ចាំ​​បាច់​ឲ្យ​ប៉ូលីស​ឆែក​ហើយ​អង្គុយចាំ​យូរ​នោះទេ ។​
​ ​
​ក្រៅពី​សន្តិសុខ​ច្រក​យាម​ម៉ូតូ ក៏​នៅមាន​អ្នក​គួ​ក​ជេរ​នៅតាម​ច្រកចូល​ដែរ ហើយ​គេ​ប្រើ​ភាសា​ដូចគ្នា​សុទ្ធសាធ​តែម្ដង ។ អ្នក​មកពី​ខេត្ត​​ឬ ជនបទ​តែងតែ​ពឹង​អ្នក​គួ​ក​ជេរ​នេះ ឲ្យ​ជួយ​ព្រោះ​ពួកគេ​ពូកែ​និយាយ​អូសទាញ​ណាស់ ។​
​ ​
​តាមពិត​នៅ​កន្លែង​ធ្វើលិខិត​ឆ្លងដែន និង អត្តសញ្ញាណប័ណ្ណ​មាន​អ្នក​មក​ធ្វើ​ច្រើន​មែន​តែ​អ្វីៗ​មិន​លំបាក​ដូច​ការ​ប្រូ​របស់​អ្នក​គួ​ក​ជេរ​​នោះទេ ។ សម្រាប់​អ្ន​ម​មាន​ផ្ទៃពោះ ឬ កូនខ្ចី​គេ​អនុគ្រោះ​ឲ្យ​បានធ្វើ​មុនគេ​ទៀតផង ។​ប៉ូលីស ធ្វើការ​ដោយ​ការ​អធ្យាស្រ័យ និង យោគយល់​គឺ មិនអាក្រក់​ដូច​សំដី​អ្នក​គួ​ក​ជេរ​នោះទេ សំខាន់​គឺ​អ្នក​មក​ធ្វើ​មាន​ឯកសារ​គ្រប់​គ្រាប់ ហើយ​បើ​មិន​គ្រប់គ្រាន់​គេ​មានតែ​ណែនាំ​តើ​អ្វីខ្លះ​ត្រូវបំពេញ​បន្ថែម​ដើម្បី​កុំ​ឲ្យ​លំបាក​មក​ច្រើនដង ។​
​ ​មិន​ចង់​រំខាន​ដល់​ការរក​លុយ​របស់​អ្នកដទៃ​នោះទេ តែបើ​រកលុយ​បាន​ពី​កន្លែង​ហ្នឹង ហើយ​កុំ​និយាយ​អាក្រក់​ពី​កន្លែង​ហ្នឹង​ធ្វើ​ស្អី​ក្រែង​​ជា​ឆ្នាំងបាយ​ខ្លួនឯង​តើ​អ្ហី​ប្រយ័ត្ន​គេ​បោសសម្អាត​ចេញ ។ ហេស ហេ ៕


អត្ថបទដែលជាប់ទាក់ទង