រដ្ឋបាល រាជធានីនៅតែបន្តទទួលថវិកាពីសប្បុរសជន មន្ត្រីរាជការក្នុងរាជធានីភ្នំពេញថវិកាជាង១២០០លានរៀលនិងជាង៣៧ម៉ឺនដុល្លារព្រមទាំងគ្រឿង ឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារ ផ្សេងៗនាថ្ងៃទី៤សីហា
ភ្នំពេញ៖រដ្ឋបាល រាជធានី ភ្នំពេញនៅតែបន្តទទួលថវិកាពីសប្បុរសជន ប្រជាពលរដ្ឋ មន្ត្រីរាជការនៅរាជធានីភ្នំពេញជាបន្តបន្ទាប់ គិត ត្រឹម ម៉ោង ១៧:៣០នាទីនេះ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ បានថវិកាជាង១២០០លានរៀលនិងជាង៣៧ម៉ឺនដុល្លារអាមេរិកព្រមទាំងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត ដើម្បីយកទៅជួយឧបត្ថម្ភដល់វីរៈកងទ័ពយើងនៅជួរមុខ និងជនភៀសសឹកដែលនេះបង្ហាញទឹកចិត្តដ៏មុតស្រួច ខាងសមរភូមិក្រោយនិងប្តូរផ្តាច់ជាមួយកងទព័ជួរមុខរបស់យើង។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាន ឱ្យដឹងថា៖ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាល រាជធានី ភ្នំពេញ បាននិងកំពុងបន្តទទួល នូវការបរិច្ចាគបដោយ គិត ត្រឹម ម៉ោង ១៧:៣០នាទី យើងទទួលបានថវិកាសរុប ១.២៣៩.៨០១.១៨៩ រៀល និង៣៧៥.៦៣២,០០ ដុល្លារ អាមេរិក ព្រមទាំងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត។
នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ អភិបាលរងរាជធានីភ្នំពេញ ជាច្រើនរូបព្រមទាំង លោកនាយក លោកនាយករង លោកស្រីនាយិការង រដ្ឋបាលរាជធានីភ្នំពេញនៅបន្តរងចាំទទួលអំណោយពីសប្បុរសជននៅសាលារាជធានីភ្នំពេញ ។ចំពោះអំណោយដែលសប្បុរសជនផ្តល់ជូនសាលារាជធានីភ្នំពេញ នឹងត្រូវបានបែងចែក និងបន្តដឹកជញ្ជូនទៅជូនកងទព័ជួរមុខ និងទៅផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹកភ្លាមៗជាច្រើនដងរួចមកហើយ៕


