ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាមេក្លោង ចែកចាយ គ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

48

កោះកុង៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ១០:២៥ នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាល ស្រុក ស្រែ អំបិល បានអនុវត្តន៍តាម ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៦២៦/១៩ ត.ព ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តកោះកុង ឃាត់ខ្លួនមួយមុខសញ្ញា ឈ្មោះ ផន ចិត្រា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ជាប់ចោទពីបទ ជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តិនៅ ចំណុចភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ។

ក្រោយពេលឃាត់ខ្លួន ឈានដល់ដកហូតវត្ថុតាង ៖ -អាវុធ AK ចាស់ ០១ ដើម មានចំនួន ១៦ គ្រាប់ -អាវុធ កែច្នៃចំនួន ០២ ដើម – ម្សៅ ក្រាម សថ្លា ០១ កញ្ចប់ – ឧបករណ៍ និងសម្ភារសម្រាប់ជក់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចយើងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង