ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ចុះបង្ក្រាប​បន​ល្បែងស៊ីសង​២​កន្លែង នៅ​សង្កាត់​ច្បារអំពៅ​ទី​២

110

 

​ភ្នំពេញ​៖​ដោយ​យោងតាម​ប្រសា​ស៍រ​បស់ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កាលពី​រសៀល​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​បញ្ជា​ឲ្យ​ចុះ​ស្រាវជ្រាវ​ទីតាំង​បើក​អាជីវកម្ម ឆ្នោត​ឡូតូ បំប្លែង​ជា​ល្បែងស៊ីសង តាម​អន​ឡាញ Keno Online​។
​លុះ​នៅ​ព្រឹក ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ គ​ណះ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ ដឹកនាំ​ដោយ​លោក រស់ សុ​ភ័​ក្ត អភិបាលរងខណ្ឌ បានទទួល​បញ្ជា​ផ្ទា​ល់ពី​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បាន​ដឹកនាំ​កម្លាំង ចុះបង្ក្រាប់​ទីតាំង​ល្បែងស៊ីសង​(​ឆ្នោត​ឡូតូ​) ដែល​មិន​គោរព​តាម​សេចក្តីណែនាំ​របស់ អគ្គស្នងការ​នគរបាល​ជាតិ ចំនួន​០២​ទីតាំង ស្ថិតនៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ដោយបាន​ដកហូត​បាន​សម្ភា​រះ​សំរាប់​លេងឆ្នោត​មួយចំនួន​ផងដែរ​។​
មហាជន​គាត់​មានការ​គាំទ្រ​ជាខ្លាំង ខណៈ​ពេលនេះ​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ដោយ​ប្រើ​កណ្ដាប់ដៃ​ដែក​ចុះទៅ​បង្ក្រាប​បន​ល្បែងស៊ីសង​ខាងលើនេះ ហើយ​មហាជន​គាត់​ស្នើ​ដល់​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​អោយ​បន្ត​កណ្ដាប់ដៃ​ដែក​នេះ​បន្តទៀត​ក្នុងការ​ចុះបង្ក្រាប​រាល់​ប​ន​ល្បែងស៊ីសង​នានា​នៅ​កន្លែង​ផ្សេងៗ​ឯទៀត​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង