ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហគ្រិនខ្មែរចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន ជាមួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ដើម្បីបង្កើនមុខរបរ

56

 

ភ្នំពេញ៖ ដើម្បីជួយដោះស្រាយបញ្ហាដល់សហគ្រាសមួយចំនួនដែលកំពុងជួបបញ្ហាដោយសារជំងឺកូវីដ-១៩សហគ្រិនខ្មែរបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន ជាមួយធុរកិច្ចបង្កើតថ្មី និងសហ គ្រាសធុ នតូចនិងមធ្យមចំនួន២៧។

លោកវង្ស៊ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរដ្ឋលេខាធិការប្រចាំ ការនៃក្រ សួងសេដ្ឋកិច្ច និងហិរវត្ថុបានលើកឡើង នៅក្នុងពិធីប្រគល់រង្វាន់សហគ្រិនឆ្នើមនាព្រឹកថ្ងៃទី២៤វិច្ឆិកាឆ្នាំ២០២០ថាសហគ្រិនខ្មែរពិតជាដៃគូរសំខាន់ ហើយអាចផ្តល់ការងារនិងផ្តល់ ឱកាសដ ល់សហគ្រិនវ័យក្មេងផ្សេងទៀតក្នុងការចូលរួមអភិវឌ្ឍន៍សង្គ មជាតិ ហើយបាន ចូលរួម ក្នុងការជំរុញការកសាងមូលដ្ឋានថ្មីៗនៅកន្លែងប៉ូលសេដ្ឋកិច្ចនៅក្នុងរយៈពេលខាងមុខ។
លោករដ្ឋលេខាធិការបានបន្តថា៖ក្រសួងសេដ្ឋកិច្ចក៏ដូចជារាជរដ្ឋាភិបាលបានកំពុងខិតខំក្នុងការធ្វើការងារជាច្រើនទៀតដែលមានគុណភាព តម្លាភាព ប៉ុន្តែក៏មានបញ្ហាប្រឈម ធំៗ ផងដែរ។ ដូច្នេះការបង្កើតឲ្យសហគ្រិនខ្មែរនេះគឺជាការរៀបចំកំលាំងមួយ សម្រាប់រុញ ច្រាន កំណើនសេដ្ឋកិច្ចក៏ដូចជាការអភិវឌ្ឍន៍កម្ពុជាក្នុងការចែករំលែកកំលាំងចូលរួមសម្រាប់ការអភិវឌ្ឍន៍ ក៏ដូចជាហេតុការណ៍ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច។

លោកបានលើកឡើងថា សហគ្រិនខ្មែរ ដែលជាអង្គភាពចំណុះឱ្យមូលនិធិអភិវ ឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដើរតួជា ឃ្នាស់ថ្មី ក្នុងការជួយផ្សា ភ្ជាប់សហគ្រិនទាំងក្នុងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមឱ្យក្លាយជា ភ្នាក់ងារជំរុញកំ ណើនសេដ្ឋកិច្ចជាតិ បង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច ជាគន្លឹះដ៏សំខាន់ក្នុងការដោះ ស្រាយបញ្ហាក្នុងអាជីវកម្ម និងខ្សែច្រវាក់តម្លៃ និងបង្កើតជាម៉ូដែ លអាជីវកម្មថ្មីក្នុងប្រទេស។
លោករដ្ឋលេខាធិការបានបន្តថាសមិទ្ធផលដែលក្រុមការងារបានសម្រេចកន្លងមកពីកម្មវិធីរបស់ខ្លួនមានដូចជា កម្មវិធីជំនួយសហគ្រិនខ្មែរដែលជួយធុរកិច្ចបង្កើតថ្មី និងសហគ្រាស ធុនតូច និងមធ្យមក្នុងបរិការណ៍ជំងឺកូវីដ-១៩នេះ និងកិច្ចសហប្រតិប ត្តិការជាដៃគូ នាពេលខា ងមុ ខនេះជាមួយដៃគូអន្តរជាតិដូចជា៖ 500 Startups សាកលវិទ្យាល័យ Stanford និងសហគ្រិនសិង្ហបុរី (Enterprise Singapore) ជាដើម។

ឯកឧត្តមបានគូសបញ្ជាក់ថា៖«ទាំងនេះបានបង្ហាញថា គំរូអភិបាលកិច្ច និងអភិក្រមក្នុងកា រអនុវត្តកម្មវិធីរបស់យើងដែលមានលក្ខណៈបត់បែនរហ័ស បានចាប់ផ្តើមបង្កើតសហថាមពលនៅក្នុងប្រព័ន្ធអេកូឡូស៊ីបានយ៉ាងល្អប្រសើរធានានូវសមតុល្យរវាងតម្រូវការរបស់ម្ចាស់អាជីវកម្ម និងគោលបំណងនៃកម្មវិធី និងសំខាន់ជាងនេះទៀត កិច្ចការទាំងនេះបានផ្តល់នូវទំនុកចិត្ត យ៉ាងសំខាន់ទៅដល់ភាគីពាក់ព័ន្ធផ្សេងៗថា ម.អ.ស. នឹងអាចសម្រេចនូវគោលដៅ របស់ខ្លួនដើម្បីធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីសហគ្រិ នភាពកម្ពុជាមានការរីកចម្រើនទាំងបរិមាណ និងគុណភាពរបស់សហគ្រិ នក្នុងរយៈពេលវែងខាងមុខ»។

ចំណែកលោក បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានលើកឡើងថាសហគ្រិនខ្មែរជឿជាក់ថា ជំនួយហិរញ្ញប្បទានកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរនេះ ជាដំណោះស្រាយយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយ សម្រាប់ គាំទ្រធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពល ក្នុងការចាប់ ផ្ដើម ប្រតិបត្តិការអាជីវកម្មឡើងវិញកំឡុងពេល និងក្រោយ បរិបទវិបត្តិកូវីដ-១៩ ៕ ស.រ.ត

 

អត្ថបទដែលជាប់ទាក់ទង