ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរ ខួប លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

15


កណ្តាល៖នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួប លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។
ខួបលើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ត្រូវបានរៀបចំធ្វើឡើង យ៉ាង មហោឡារិក នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀន ស្វាយ ខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានដើរព្យុហយាត្រាបង្ហាញផែននីមួយៗ របស់កម្លាំង នគរបាល ជាតិផងដែរ។
នគរបាលជាតិ ត្រូវ បាន បង្កើត ឡើងដោយ ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្តម សីហនុ ព្រះ មហា វិរក្សត្រ ព្រះ បរម រតន កោដ្ឋ តាម រយៈ ព្រះរាជក្រម លេខ៣៥ នស ចុះ ថ្ងៃ ទី១៦ ខែ ឧសភា ឆ្នាំ១៩៤៥ នៅ ក្រោម ការ គ្រប់គ្រង របស់ ក្រសួង មហាផ្ទៃ និង កិច្ចការ នយោបាយ ដែល កាលនោះ កម្ពុជា ទទួល បាន ឯករាជ្យ លើក ទី មួយ មាន រយៈពេលជិត ៧ខែ គឺ ចាប់ពី ថ្ងៃ ទី១៨ ខែ មីនា ដល់ ថ្ងៃ ទី១៦ ខែ តុលា ឆ្នាំ១៩៤៥ ក្រោយពី ស្ថិត ក្រោម អាណានិគម បារាំង ៨២ឆ្នាំ។
កងកម្លាំង នគរបាល ជាតិ មានតួនាទីរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សាធារ ណៈ និង សុវត្ថិភាព សង្គម ការពារ សុវត្ថិភាព សណ្ដាប់ ធ្នាប់ នៃ សកម្មភាព បាតុកម្ម-កូដកម្ម បញ្ចៀស នូវ រាល់ សកម្មភាព ភេរវកម្ម ទប់ស្កាត់ ឧក្រិដ្ឋកម្ម ឆ្លងដែន ការពារ រាជរដ្ឋាភិបាល ស្រប ច្បាប់ ការពារ បាវចនា ជាតិ ជាតិ សាសនា ព្រះមហាក្សត្រ និង ការពារ រដ្ឋធម្មនុញ្ញ។ បន្ថែមលើនេះ គឺប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ពីការជួញដូរមនុស្ស អនុវត្ត ច្បាប់អន្តោប្រវេសន៍ ច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបបទ ល្មើស ព្រៃឈើ ល្បែង ស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង និងបម្រើដល់ពលរដ្ឋប្រកប ដោយ គុណធម៌។ល។
ពិធីអបអរសាទរថ្ងៃកំណើតរបស់នគរបាលជាតិ ត្រូវបានរៀបចំឡើង ជា រៀង រាល់ឆ្នាំ ក្នុងគោលបំណងសម្តែងនូវកត្តញ្ញុតាធម៌ ចំពោះព្រះមហា ករុណា ទិគុណដ៏ឧត្តុង្គឧត្តមរបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរ ត ន កោដ្ឋ ដែលបានបង្កើតកងកម្លាំងនគរបាលជាតិ និងដើម្បីរំឭកនូវការធ្វើ ពលិកម្មដ៏ធំធេងរបស់បុព្វបុរស រៀមច្បងនគរបាលជាតិគ្រប់ជំនាន់ ដែល បានតស៊ូប្រឈមមុខ ឆ្លងកាត់រាល់ការប្រែប្រួលដ៏ស្មុគស្មាញគ្រប់ និន្នាការ សង្គម បង្កើតបាននូវស្នាដៃ សមិទ្ធផល បទពិសោធន៍ជាច្រើនឥតគណនា ដោយបន្សល់ទុកនូវគំរូវីរភាពដ៏ឧ្តុង្គឧត្តម សម្រាប់កងកម្លាំង នគរបាលជាតិ ជំនាន់ក្រោយយកមកសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍអង្គភាពឱ្យកាន់តែមាន ភាពរីកចម្រើន។
ក្នុងសារអបអរសាទរខួប៨០ឆ្នាំ ថ្ងៃកំណើតនគរបាលជាតិ, សម្តេចមហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែង នូវក្តីសោម ន ស្ស រីករាយយ៉ាងក្រៃលែង ចូលរួមអបអរសាទរក្នុងទិវា ដ៏មានអត្ថន័យ ថ្លៃថ្លា របស់ជាតិ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានផ្តាំផ្ញើនូវការសាកសួរសុខ ទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អាន ដ៏ស្មោះស្ម័គ្រ អស់ ពី ដួងចិត្ត ជូនចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនគរបាល និង មន្ត្រីនគរបាលជាតិទាំងអស់នៅទូទាំងប្រទេស រួមទាំងនិវត្តន៍ជននគរ បាល ជាតិគ្រប់រូប ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ឯក រាជ្យ អធិបតយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខដល់ មន្ដ្រី នគរបាលជាតិ និងក្រុមគ្រួសារ ដែលមានជំងឺ ឬរបួស កំពុងសម្រាក ព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬគេហដ្ឋាន និងសូមជូន ពរ ឱ្យឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់មក រួមរស់ជួបជុំក្រុមគ្រួសារ និង មកបំពេញការងារនៅតាមអង្គភាពវិញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ក្រោមការដឹកនាំ ផ្ទាល់របស់ក្រសួងមហាផ្ទៃជាច្រើនឆ្នាំមកនេះ កងកម្លាំងនគរបាលជាតិ បាន អភិវឌ្ឍខ្លួនឥតឈប់ឈរ និងបានសម្រេចស្នាដៃយ៉ាងច្រើនឥតឧបមា ដែល បង្ហាញពីតួនាទី ជាកម្លាំងស្នូលមិនអាចខ្វះបាន ជួយរាជរដ្ឋា ភិបាល ក្នុងការតស៊ូលើសមរភូមិសន្តិសុខ ជាពិសេសការតស៊ូ ទប់ស្កាត់ការវិល ត្រឡប់ មកវិញនៃរបបប្រល័យពូជសាសន៍ និងការការពារសន្តិសុខជាតិ ស្ថិរ ភាពសន្តិសុខផ្ទៃក្នុង ក៏ដូចជាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិ ភាព សង្គម ក្នុងកាលៈទេសៈដ៏សែនលំបាក ដែលប្រទេសជាតិ ឆ្លងកាត់ ភាព ក្រីក្រ សង្គ្រាមស៊ីវិល ការផ្សះផ្សាបង្រួបបង្រួមជាតិ រហូតមកដល់ ដំណាក់ កាលសន្តិភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចផងដែរថា ឆ្នាំ ២០២៥ នេះសភាពការណ៍ពិភពលោកអាចនឹងបន្តវិវត្តន៍ ប្រែប្រួលស្មុគ ស្មាញ ពិបាកប៉ាន់ស្មាន និងអាចលេចឡើងបញ្ហាប្រឈមមួយចំនួន ជះ ឥទ្ធិពលប៉ះពាល់ដល់ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធា រ ណៈ និងសុវត្ថិភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា។ រីឯសភាពការណ៍ ផ្ទៃ ក្នុងប្រទេស ថ្វីដ្បិតតែកំពុងបន្តរីករាយទទួលផលពីសុខសន្តិភាព ក៏ប៉ុន្តែ ក្នុងប រិបទដែលមានការគំរាមកំហែងនៃប្រភេទ បទល្មើសថ្មី បទល្មើសមិន ប្រពៃណី បទល្មើសបច្ចេកវិទ្យា បទល្មើសមានការចាត់តាំង។ល។ បាន ធ្វើ ឱ្យ សំណូមពរក្នុងការធានាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពសង្គម ដែលជា បរិស្ថានគ្របដណ្តប់នៃយុទ្ធសាស្ត បញ្ចកោណដំណាក់កាលទី១ គឺជាតម្រូវ ការ ចាំ បាច់មិនអាចខ្វះបាន ដែលថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់ លំដាប់ ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យបានក្លៀវក្លា ប្រកបដោយមន សិការ ជាតិ ការពលិកម្ម និងការលះបង់ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបប្រកប ដោយ ប្រសិទ្ធភាពរាល់បញ្ហាប្រឈម ព្រមទាំងធានាបានថាកម្ពុជា នៅតែ ស្ថិតក្នុងដំណើរវិវឌ្ឍន៍ទៅកាន់សេចក្តីសុខ សេចក្ដីចម្រើនគ្រប់ទិសទី និង គ្រប់សហគមន៍។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញក្តីសង្ឃឹម និងជឿជាក់យ៉ាង មុត មាំចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និងភក្ដីភាពរបស់កង កម្លាំង នគរបាលជាតិ និងសម្ដែងនូវការពេញចិត្តបន្តជួយឧបត្ថម្ភ គាំទ្រ ទាំងស្មារតី និងសម្ភារៈ ដល់កងកម្លាំងនគរបាលជាតិ ឱ្យបានស័ក្តិសមជា កម្លាំង អនុវត្តច្បាប់ប្រកបដោយគុណភាព ប្រសិទ្ធភាព និងកិត្យានុភាព៕

អត្ថបទដែលជាប់ទាក់ទង