ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាតិចណូនឹងចាត់វិធានការតាមផ្លូវច្បាប់បន្ទាប់ពីផ្ទុះពេញបណ្ដាញសង្គមមានករណីក្លែងបន្លំសញ្ញាបត្រ,បន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់ 

18

ភ្នំពេញ៖បន្ទាប់ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានចេញសេចក្តីបំភ្លឺកន្លងមក ពាក់ព័ន្ធនឹងការបដិសេធ មិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណន សីហា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានសង្កេតឃើញថា សាធារណជននៅបន្តមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់អំពីវិធានការរបស់វិទ្យាស្ថានចំពោះករណីនេះ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណជនថា វិទ្យាស្ថានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុចរិតភាព កេរ្តិ៍ឈ្មោះ គុណភាព និងភាពជឿទុកចិត្ត នៃសញ្ញាបត្រទាំងអស់ដែលចេញដោយវិទ្យាស្ថាន។ 

ចំពោះករណីនេះ វិទ្យាស្ថាន បាននិងបន្តចាត់វិធានការតាមនីតិវិធីផ្ទៃក្នុង និងតាមផ្លូវច្បាប់ រួមមាន៖

១៖ បានពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធជាមួយកំណត់ត្រាផ្លូវការ និងប្រព័ន្ធទិន្នន័យរបស់វិទ្យាស្ថាន ភ្លាមៗបន្ទាប់ពីបានដឹងអំពីការសង្ស័យករណីក្លែងបន្លំសញ្ញាបត្រ
២៖ បានចេញលិខិតបដិសេធ មិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណន សីហា
៣៖ បានប្រមូល ចងក្រង និងរក្សាទុកឯកសារ ព័ត៌មាន និងភស្តុតាងពាក់ព័ន្ធ សម្រាប់គោលបំណងនីតិវិធី ផ្ទៃក្នុង និងនីតិវិធីច្បាប់ និង៤៖ បានបង្កើតក្រុមការងារ ដែលបាននិងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដើម្បីការពារប្រយោជន៍ស្របច្បាប់របស់វិទ្យាស្ថាន និស្សិត អតីតនិស្សិត និយោជក និង សាធារណជន៕

អត្ថបទដែលជាប់ទាក់ទង