ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំក្រុមការងារយេនឌ័រ ក្រសួងវប្បធម៌ ជាមួយទីប្រឹក្សាវាយតម្លៃគម្រោងគាំទ្រកម្មវិធីដំណើរឆ្ពោះទៅមុខ ដើម្បីសមភាពយេនឌ័រ

88

ភ្នំពេញ៖ ដើម្បីពិនិត្យលើវឌ្ឍនភាព ប្រសិទ្ធិភាព និងប្រសិទ្ធិផលរបស់គម្រោងក្នុងការគាំទ្រដល់កម្មវិធីកន្លងមក រួមទាំងស្វែងរកបញ្ហាប្រឈម និងកំណត់អនុសាសន៍សម្រាប់គាំទ្របន្ត លោក ឯក ប៊ុនថា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារយេនឌ័រក្រសួង វប្បធម៌និងវិចិត្រសិល្បៈ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ ចូលរួមប្រជុំជាមួយទីប្រឹក្សាវាយតម្លៃលើការងារពាក់ព័ន្ធគម្រោងគាំទ្រកម្មវិធីដំណើរឆ្ពោះទៅមុខដើម្បីសមភាពយេនឌ័រ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ។
កម្មវិធីដំណើរឆ្ពោះទៅមុខដើម្បីសមភាពយេនឌ័រ(LWGE) បានដាក់ឱ្យដំណើរការចាប់តាំងពីឆ្នាំ២០១៧ ដោយក្រសួងកិច្ចការនារី តាមរយៈការគាំទ្រដោយ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ដែលកម្មវិធីនេះមានគោលបំណងនិងវិធីសាស្រ្តក្នុងការពង្រឹងស្ថាប័ននិងយន្តការបញ្ជ្រាបយេនឌ័រក្នុងវិស័យពាក់ព័ន្ធនឹងការងារអប់រំព័ត៌មាន យុវជន និងស្ត្រីក្នុងភាពជាអ្នកដឹកនាំ។ នៅឆ្នាំ២០២០នេះ គម្រោងកម្មវិធី LWGE ហៅកាត់ថា PSLWGE ត្រូវធ្វើការសិក្សានិងវាយតម្លៃបញ្ចប់គម្រោងតាមរយៈទីប្រឹក្សាវាយតម្លៃឯករាជ្យ។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាព ប្រសិទ្ធិភាព និងប្រសិទ្ធិផលរបស់គម្រោងក្នុងការគាំទ្រដល់កម្មវិធីកន្លងមក រួមទាំងស្វែងរកបញ្ហាប្រឈម និងកំណត់អនុសាសន៍សម្រាប់គាំទ្របន្ត៕

 

អត្ថបទដែលជាប់ទាក់ទង