ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រៅពី​ចេញ​ល្បាត ការពារ សន្តិសុខ សុវត្ថិភាព នៅបាន​ជួយ​សម្រួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅលើ​ដងផ្លូវ​ទៀតផង​

103

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ កងកម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ បាន​បន្ត​ចេញ​ល្បាត ការពារ សន្តិសុខ សុវត្ថិភាព​តាម​គោលដៅ​និង​បាន​ជួយ​សំរួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅលើ​ដងផ្លូវ តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន ។​

​ចំណែក​កងកម្លាំង​ក្នុង​ទីបញ្ជាការ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​សិស្សានុសិស្ស​ឆ្លងផ្លូវ​ចូល​សាលារៀន បងប្អូន​ប្រជាពលរដ្ឋ គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ ក្នុងភូមិ​សាស្ត្រ​នានា​ក្នុង​រាជធានី​ភ្នំពេញ ។

​ចំពោះ​សកម្មភាព​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្រចាំថ្ងៃ​វិញ​នៅតែ​បន្តធ្វើ​ការត្រួតពិនិត្យ​សុខភាព វាស់​កំដៅ បាញ់ថ្នាំ​សម្លាប់​មេរោគ ដល់​នាយទាហាន នាយទាហានរង ពលទាហាន​អាវុធហត្ថ មុនពេល​ចូល​កន្លែងធ្វើការ​ដោយ​គ្មាន​ការធ្វេសប្រហែស​ឡើយ ដើម្បី បង្ការ ទប់ស្កាត់ ពី​ជំងឺឆ្លង covid- 19 ។​
​ក្នុងនោះដែរ​កងកម្លាំង អន្តរាគមន៍ ក្នុង​ទីបញ្ជាការ ក៏ដូចជា​កម្លាំង​តាម​បណ្តាល​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ បានធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ លេង​កីឡា ដើម្បី​សុខភាព​ល្អ ចៀស​ផុតពី​ជំងឺ​តម្កាត់​ផ្សេងៗ​៕​

អត្ថបទដែលជាប់ទាក់ទង