ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីពុលស្រាស ស្លាប់ចំនួន៧នាក់ និងពុលស្រាស សរុបចំនួន១៣១ នាក់ ហើយមានអ្នកចេញជាសះស្បើយចំនួន៩០នាក់

61

ភ្នំពេញ ៖​ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ខ្ញុំសូមជម្រាបជូននូវរបាយការណ៍សង្ខេប ស្តីពីបចុប្បន្នភាពករណីពុលស្រាស គិតត្រឹមថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ គិតត្រឹមម៉ោង ១៤:០០នាទីរសៀល មានអ្នកស្លាប់ចំនួន ៧នាក់ (នៅមនី្ទរពេទ្យ ខេត្ត ២នាក់ ស្លាប់ពេលបញ្ជូន ទៅភ្នំពេញ ២នាក់ ស្លាប់នៅផ្ទះ ២នាក់ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ១នាក់។

លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា ករណីសង្ស័យពុលស្រាស សរុបចំនួន ១៣១ នាក់ ( ស្រី ៦នាក់)។ អ្នកចេញជាសះស្បើយ ចំនួន ៩០នាក់។ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្កកំពង់ឆ្នាំងបុរសចំនួន ៣១នាក់។ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់ ។ អ្នកស្លាប់ចំនួន ៧នាក់ (នៅមនី្ទរពេទ្យ ខេត្ត ២នាក់ ស្លាប់ពេលបញ្ជូន ទៅភ្នំពេញ ២នាក់ ស្លាប់នៅផ្ទះ ២នាក់ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត១នាក់៕

អត្ថបទដែលជាប់ទាក់ទង