ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងយុត្តិធម៌ រួមទាំង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ គឺពុំមាននរណាម្នាក់មានលទ្ធផលវិជ្ជមាន វីរុសCovid-19 នោះទេ

63

ភ្នំពេញ៖ បើយោងតាមលទ្ធផលពីក្រសួងសុខាភិបាល គិតមកដល់ត្រឹមម៉ោង៦.០០ ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងយុត្តិធម៌ រួមទាំង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ គឺពុំមាននរណាម្នាក់មានលទ្ធផលវិជ្ជមាន វីរុសCovid-19 នោះទេ សូមមេត្តាជ្រាបជាព័ត៌មាន។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា បើយោងតាមលទ្ធផលពីក្រសួងសុខាភិបាល គិតមកត្រឹមម៉ោងនេះ ទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការក្រសួង យុត្តិធម៌ រួមនិងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ គឺពុំមាននរណាម្នាក់ មានលទ្ធផលវិជ្ជមានវីរុស Covid-19 នោះទេ។

ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនថា បច្ចុប្បន្ននេះ ទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការក្រសួងយុត្តិធម៌ រួមនិងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ ដែលមានការជាប់ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ទោះដោយផ្ទាល់ ឬដោយប្រយោល បាននិងកំពុង ដាក់ខ្លួនអោយនៅដាច់ដោយឡែក (ចត្តាឡីស័ក) ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពតាម គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង