ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកឧត្ដមសេនីយ៍ វង្ស ពិសេន សម្រេចព្យួរមុខតំណែង លោកវរសេនីយ៍ត្រី សុខ រិទ្ធីអំពើហិង្សាលើបុរសម្នាក់ រហូតពិការភ្នែក

85

 

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានអគ្គនាយកដ្ឋានយោធសេវា នៅថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2020 នេះបានចេញផ្សាយព័ត៌មានថា ឯកឧត្តម នាយកឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេរភូមិន្ទ បានសម្រេចព្យួរមុខតំណែង លោកវរសេនីយ៍ត្រី សុខ រិទ្ធី អត្តលេខ ០៣៣៣៣០ មេបញ្ជាការមូលដ្ឋាន កងរាជ អាវុធហត្ថ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីទុកជូនសមត្ថកិច្ចតុលាការចាត់ការតាមនីតិវីធី ក្រោយវាយពលរដ្ឋរហូតពិការភ្នែក ។

សូមរំលឹកថា លោក សុខ រិទ្ធី បានប្រើអំពើហិង្សាលើបុរសម្នាក់ រហូតពិការភ្នែក នាពេលថ្មីៗនេះ នៅចំណុចសួនច្បារក្រុងស្ទឹងត្រែង ក្រោយកើតជម្លោះជាមួយគ្នា ៕

អត្ថបទដែលជាប់ទាក់ទង