ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ ណែនាំដល់មន្ត្រីពាក់ព័ន្ធ និងវិស័យឯកជនត្រូវចូលរួមធ្វើការងារជាក្រុម ស្របតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល

99

 

ព្រះសីហនុ៖ លោកគួច ចំរើន អភិបាលខេត្ត បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ និងវិស័យឯកជនត្រូវចូលរួមធ្វើការងារជាក្រុម ស្របតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល។ ម្យ៉ាងទៀតយើងក៏ត្រូវរកទីតាំងសណ្ឋាគារ ឬផ្ទះសំណាក់ណាដែលមានបន្ទប់ច្រើន ដើម្បីត្រៀមទទួលអ្នកដែលត្រូវធ្វើចត្តាឡីស័កនៅក្នុងខេត្តរបស់យើង ដើម្បីធានាការគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលការឆ្លងវីរ៉ុសកូវីដ-១៩ ក្នុងសហគមន៍ ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័ក ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងវិស័យឯកជនរសៀលថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ។

លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ត្រីសុខាភិបាល ត្រូវត្រៀមរៀបចំបង្កើនចំនួនក្រុមគ្រូពេទ្យ យកសំណាកភ្ញៀវចូលតាមអាកាសយានដ្ឋានអន្តរជាតិកងកេង មកកាន់ខេត្តព្រះសីហនុ ទន្ទឹមនោះក៏ត្រូវត្រៀមកម្លាំងការពាររបស់យើងបន្ថែម ដើម្បីធានាដល់ការងារគ្រប់គ្រងធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃជាមុនសិន។ ដូច្នេះយើងត្រូវរួមសហការគ្នាធ្វើការងារជាក្រុម ដោយទទួលខុសត្រូវទាំងអស់គ្នា ឆ្លើយតបបានទាន់ពេលវេលាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា សណ្ឋាគារដែលរដ្ឋបាលខេត្តរៀបចំទទួលភ្ញៀវស្នាក់នៅធ្វើចត្តាឡីស័ក មានចំនួន៣ទីតាំង៕

អត្ថបទដែលជាប់ទាក់ទង