ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សកម្មភាពដំណើរការប្រឡង សញ្ញាបត្រ មធ្យមសិក្សា បឋមភូមិសម័យប្រឡង៣០ វិច្ឆិកា ២០២០ ប្រកបដោយរលូន មិនប៉ះពាល់ ជំងឺកូវិដ-១៩ឡើយ

78

ភ្នំពេញ៖ ដំណើរការសំណេរ ថ្ងៃទី១ បាន ប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ និងការពារយ៉ាងម៉ត់ចត់ មិនប៉ះពាល់ដោយជំងឺកូវិដ-១៩ឡើយ  ។ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈគ្រប់គ្រង មណ្ឌល ប្រឡង នីមួយ ដោយ បាន ពិនិត្យ នូវ កម្ដៅ បេក្ខជន មុន ចូល ក្នុង មណ្ឌល និង បន្ទប់ ប្រឡង ពាក់ម៉ាស ការពារ និងរក្សា គម្លាត បាន យ៉ាង ខ្ជាប់ខ្ជួន ។ បេក្ខជនបានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។ ក្នុងដំណើរការសំណេរថ្ងៃទី១នេះ មាន ចំនួន០៦ មុខវិជ្ជា អក្សរសាស្ត្រ ខ្មែរ គីមីវិទ្យា ផែន ដីវិទ្យា រូបវិទ្យា ភូមិវិទ្យា និង សីលធម៌-ពលរដ្ឋវិជ្ជា ។  បេក្ខជន ប្រឡង សញ្ញាបត្រ មធ្យម សិក្សា បឋមភូមិ សរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់)និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ស្នើនឹង៧,១៤១ បន្ទប់ប្រឡង ៕

 

អត្ថបទដែលជាប់ទាក់ទង