ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​ស្លាប់ ពេលជិះ​ម៉ូតូ​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ ចត​ចោល

86

 

​ភ្នំពេញ ៖ ​បុរស​ម្នា​ក់ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ចត​ចោល បណ្តាល​ឲ្យ​ស្លាប់​ពេល​បញជូន​ដល់​មន្ទីរពេទ្យ ។ ចំណែកឯ​តៃកុង​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១១ និង ៣០ នាទី​យប់​ថ្ងៃ​ចន្ទ​ទី ៣០ ខែវិច្ឆិកា​ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​កា​កាប​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ 3A 6599 ចត​ចោល​នៅលើ​ដងផ្លូវ​ដាក់​អីវ៉ាន់ ស្រាប់តែ​ភ្លាមៗ​នោះដែរ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក beat មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ កណ្តាល 1AI 84 04 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ ពេញទំហឹង បណ្តាល​ឲ្យ​បោក​ក្បាល​និង​ថ្នល់ បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​ជនរងគ្រោះ ឈ្មោះ អ៊ុច ប៉ាវ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ ធ្វើការ​ផ្នែក​គិតលុយ មាន​ប្រពន្ធ និង​មាន​ស្រុកកំណើត នៅ​ខេត្តកណ្តាល​៕​

អត្ថបទដែលជាប់ទាក់ទង