ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការធ្វើ​តេស្ត​រក​វិ​រុស​កូ​វីដ​-១៩ លើ​វត្ថុ​សំណាក​របស់​អ្នក​សង្ស័យ​ជិត​៣០០ នាក់​នៅ​ខេត្តបន្ទាយមានជ័យ លទ្ធផល​បង្ហាញថា​អវិជ្ជមាន​ទាំងអស់​

68

 

បន្ទាយមានជ័យ​៖ ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ កម្ពុជា លើ វត្ថុ សំណាក​រក​វីរុស COVID-19 លើក ទី ០១ ដែល ធ្វើ​លើ អ្នក​សង្ស័យ​ជិត​៣០០​នាក់​នៅ​ខេត្តបន្ទាយមានជ័យ គឺ​អវិជ្ជមាន​វីរុស​កូ​វី ដ​-១៩ ទាំងអស់ ។​

លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទ សង្វាត ប្រធាន សុខាភិបាល នៃ រដ្ឋបាល ខេត្ត បន្ទាយ មា ជ័យ បានអោយ ដឹង នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា នេះ ថា ករណី អ្នក​សង្ស័យ មាន ចំនួន ២៩៣ នាក់ / ស្រី ៩៧ នាក់ ដែល ក្រុម ឆ្លើយ តប បន្ទាន់ (RRT) នៃ​មន្ទីរ សុខាភិបាល​ខេត្ត បាន​យក​វត្ថុ​សំណាក​រក វីរុស កូ​វីដ -១៩ សម្រាប់​ថ្ងៃទី​០១ នៅ មហាសាល ប្រជុំ នៃ​សាលាខេត្ត​បន្ទាយមានជ័យ គឺ កាលពី ថ្ងៃ ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ដើម្បី​បញ្ជូនទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ នោះ លទ្ធផល មក វិញ គឺ អវិជ្ជមាន វីរុស កូ វី ដ -១៩ ទាំងអស់ ហើយ នៅ ថ្ងៃ ទី ០២ គឺ ថ្ងៃ ទី ៣០ ខែវិច្ឆិកា ធ្វើ នៅ មន្ទីរពេទ្យ បង្អែក ក្រុង សិរី សោភ័ណ ក្រុមការងារ កំពុង បន្ត ស្រាវជ្រាវ​រក​អ្នក ពាក់​ព​ន្ធ័ ផ្ទាល់​ផ្សេង ទៀត ក្នុង ការ បង្ការ ទប់ស្កាត់ ការចម្លង វីរុស​កូ​វីដ -១៩ ទាំងអស់ គ្នា ។ ពោលគឺ មណ្ឌល សុខភាព​យក​វត្ថុ សំណាក​នៅ មហាសាល ប្រជុំ នៃ សាលា ខេត្តបន្ទាយមានជ័យ ធ្វើ តែ​១ ថ្ងៃ គឺ​ថ្ងៃទី​២៩ ខែវិច្ឆិកា​នោះ បាន បិទ ហើយ ។

ជាមួយ គ្នា​នោះ ដែរ​មន្ទីរ សុខាភិបាល ខេត្ត សូម សំណូមពរ និង អំពាវនាវ ឲ្យ មន្ត្រី កងកម្លាំង ប្រជាពលរដ្ឋ របស់ ទាំងឡាយ ត្រូវ អនុវត្តន៍ តាម វិធានការ សុខាភិបាល ក្នុង ការ ថែរក្សា អនាម័យ លាង សំអាង ដៃ ឲ្យ បាន សំអាត ប ដៃ ជា ប្រចាំ ដោយ សាប៊ូ ឬ អាល់កុល ពាក់ ម៉ាស់ ឲ្យ បាន ត្រឹមត្រូវ គ្រប់ពេលវេលា នៃ​ការ ធ្វើ ដំណើរ ចេញ ទៅ ក្រៅ ផ្ទះ​ទី​សាធារណៈហើយ រក្សា គម្លាត សុវត្ថិភាព បុគ្គល និង គម្លាត​សុ​វត្ថ​ភាព សង្គម​ជាដើម ។ ចំពោះ​អ្នក​ដែល ពាក់ព័ន្ធ ឬ មាន រោគសញ្ញា​សង្ស័យ ផ្សេង ទៀត សូម អញ្ជើញ ទាក់ទង​ទូរ​សព្ទ័​115 ឬ មក ជួប ពិគ្រោះ យោបល់ ជាមួយ ក្រុម គ្រូពេទ្យ ដែល​នៅ​ជិត​ផ្ទះ បងប្អូន ។

សូមបញ្ជាក់ថា តាំងពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក​ឧ​ត្ត​ម អគ្គានុរក្ស​ថ្នាក់ លេខ ១ ឆែម សាវុធ​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ពន្ធនាគារ ក្រសួងមហាផ្ទៃ ( ដែល​ភរិយា លោក បាន​ឆ្លង​កូ​វីដ -១៩ )​បានរួម​ដំណើរ ជាមួយ អគ្គនាយករង កងកម្លាំង ទៅ ត្រួតពិនិត្យ ប្រតិបត្តិ​ការទទួល​ការវិលត្រឡប់ នៃ អ្នក ជាប់ ឃុំ​ជាង​១.៦០០ នាក់ ក្រោយ ពេល ទឹកជំនន់ លិច ពន្ធនាគារ បន្ទាយ មានជ័យ ។ នៅពេលនោះ អ្នក ប៉ះពាល់ ជាមួយ លោក​អគ្គនាយក គឺ មាន លោក ព្រះរាជអាជ្ញា លោក​ព្រះរាជអាជ្ញា រង លោក ប្រធាន តុលាការ មេបញ្ជាការ មេបញ្ជាការ រង កង​រាជ​អាវុធ​ហ​ត​ហត្ថ​លោកស្នងការ លោកស្នងការ​រង​លោក ឧ​ត្ត​ម អគ្គានុរក្ស​ជា​ប្រធាន អនុប្រធាន ពន្ធនាគារ​មន្ត្រី ពន្ធនាគារ​នុ​រក្ស​ខេត្ត និង​កងកម្លាំង​រាប់រយ​នាក់​និង អ្នក​ជាប់ឃុំ​ខ្លះ ។ បន្ទាប់ពីនោះ​ហើយ​បន្តបន្ទាប់​ឬ​ច្រើន​ថ្ងៃ​មន្ត្រី​ទាំងនោះ​ក៏​ទទួល​ការប៉ះពាល់​ផ្ទាល់ និង ប្រយោល​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​មន្ត្រី​កងកម្លាំង​អ្នកពាក់ព័ន្ធ រាប់រយ​ពាន់​នាក់​ទៀត ។ ហេតុនេះ អ្នក​សង្ស័យ​ត្រូវតែ​យក​វត្ថុ សំណាក​យកទៅ​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង