ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន ចុះ​ណែនាំ​ដល់​ម្ចាស់​អាហារ​ដ្ឋា​ន​នានា អោយ​អនុវត្តន៍​វិធាន​ការបង្ការ​ទប់ស្កាត់​មេរោគ​កូ​វីដ​១៩

67

 

​ភ្នំពេញ​៖​លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​បាន​ប្រាប់អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០១​ខែធ្នូ​នេះ​ថា​ដោយ​កាលពី​រាត្រី​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ចំការមន បាន​ចុះ​ត្រួតពិនិត្យ និង ធ្វើការ​ណែនាំ ទៅដល់​ម្ចាស់​ទីតាំង​អាជីវកម្ម​ភោជនីយដ្ឋាន ,​អាហា​រដ្ឋា​ន និង កន្លែង​លក់ដូរ​នានា អោយ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​បានអោយដឹង​ទៀតថា​ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង ក្នុងនោះ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ចំការមន ដែល​ដឹកនាំ​ការងារ​ដោយ​រូបខ្ញុំ​ថេ​ង សុ​ថុល អភិបាលខណ្ឌ និង លោក ប៊ុន សុភ័ក្ត្រ និង​លោក អាំង សិរី​ពិសិដ្ឋ អភិបាលរងខណ្ឌ និង​រដ្ឋបាល​សង្កាត់​ទាំង​៥ បាន​ចុះ​ត្រួតពិនិត្យ ណែនាំ ដល់ទី​តាំង​អាជីវកម្ម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​កន្លែង​លក់ដូរ​នានា អោយ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩ ព្រមទាំង​ណែនាំ​ដល់​ក្លឹប​ហាត់ប្រាណ រោងភាពយន្ត KTV ក្លឹប​កម្សាន្ត ម៉ាស្សា និង​ស្ប៉ា ក្នុង​មូលដ្ឋាន​ខណ្ឌចំការមន អោយ​ផ្អាក​ជា​បណ្ដោះអាសន្ន ដោយ​អនុវត្តតាម​សេចក្ដីណែនាំ​លេខ​០០៩/២០​ស​ណន ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ហេ​ី​យ​ទីតាំង​អាជីវកម្ម​មួយចំនួន​ក៏បាន​ផ្អាក​អាជីវកម្ម​ដោយ​ខ្លួនឯង​ផងដែរ​។​ដូចនេះ​យើង​រួមគ្នា​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង