ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារ សមាគមអតីតយុទ្ធជន កម្ពុជាខណ្ឌចំការ មននាំយកថវិកា មរណៈសង្រ្គោះ៤លានរៀលប្រគល់ជូន ក្រុមគ្រួសារសពសមាជិក សមាគមមួយគ្រួសារ

56

ភ្នំពេញ៖ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌចំការមនរាជធានីភ្នំពេញ ដឹកនាំដោយលោកស្រី មុំ ចាន់ដានី អនុប្រធានប្រចាំការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ នឹងជាប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានអញ្ជើញសំណេះសំណាល និងប្រគល់ថវិកាមរណៈសង្រ្គោះចំនួន៤លានរៀលគត់ប្រគល់ជូនគ្រួសារសពលោក សេក សែ គ្រួសារនិវត្តយាធា ទីលំនៅផ្ទះ១២៧ ផ្លូវ១៥៥ ភូមិ១ សង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន។

ពិធីប្រគល់ថវិការធ្វើនៅសាលាខណ្ឌចំការមន ដោយមានការចូលរួមពីលោក យូ សុភក្រ័្ត អនុប្រធានមន្ទីសង្គមកិច្ច រាជធានីភ្នំពេញ , លោក អ៊ុយ ពៅ ប្រធានការិយាល័យបេឡាជាតិ អតីតយុទ្ធជនរាជធានីភ្នំពេញ, លោក យិន សាន អធិការនគរបាលខណ្ឌចំកាមន, លោកស្រី គ្រួច ស៊ីផូ អធិការរងខណ្ឌ, លោកស្រី អ៊ុន ស៊ីវ៉ាន់នឿន ប្រធានសង្គមកិច្ចខណ្ឌ, លោក អ៊ួម សុទា្ធរិទ្ធ កងរាជអាវុធហត្ថខណ្ឌ ព្រមទាំងលោក ដន សុក នាយរងប៉ុស្តិ៍ទួលទំពូងទី១។

ក្នុងកិច្ចសំណេះសំណាលនោះដែរ លោកស្រី ក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់លោក ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ជាមួយក្រុមគ្រួសារសព៕

 

អត្ថបទដែលជាប់ទាក់ទង