ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យរដ្ឋសភា៖ល្ងាចនេះក្រុមគ្រូពេទ្យ នឹងធ្វើតេស្តថ្នាក់ដឹកនាំ រដ្ឋសភានឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត

62

ភ្នំពេញ៖. លោក ឡេង ប៉េងឡុងអគ្គលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យរដ្ឋ សភាបានបញ្ជាក់ដឹង នៅព្រឹកថ្ងៃទី១ធ្នូឆ្នាំ២០២០នេះថា៖ ល្ងាចនេះ(ថ្ងៃ១ធ្នូ)ក្រុមគ្រូពេទ្យក្រសួងសុខា ភិបាលនិងមកធ្វើតេស្តយកសំណាកថ្នាក់ដឹកនាំរដ្ឋសភានិងមន្ត្រីពាក់ព័ន្ធជាច្រើទៀតដើម្បីវត្ថុសំណាកពិនិត្យ»។

លោកបន្តថា លោក ឡូយ សុផាតគាត់មានហានិយភ័យខ្ពស់ព្រោះគាត់ បានជា ប់ពាក់ព័ន្ធផ្ទាល់ ហើយអ្នកដែលជាប់ជិតស្និតជាមួយគាត់គឺត្រូវមកធ្វើតេស្តទាំងអស់។
ចំណែ កអ្នកនៅឆ្ងាយដូចជាធ្វើការក្នុងបន្ទប់ ដូចជាប្រជុំពេញអង្គ ហូបបាយជាមួយគ្នា ប្រជុំផ្សេ ងៗគឺត្រូវធ្វើតេស្តហើយធ្វើចត្តាឡីស័កទាំងអស់ ។

អ្នកនាំពាក្យក៏បានលើកឡើងថាអ្នកដែលធ្វើចត្តាឡីស័កគឺត្រូវធ្វើឲ្យបានហ្មត់ចត់ ទោះបីធ្វើក្នុងផ្ទះឬនៅកន្លែងធ្វើចត្តាឡីស័ក គឺត្រូវនៅដាច់ដោយឡែកម្នាក់ឯក។ ចំណែកគ្រួសារមិនអនុញ្ញាតឲ្យចេញទាក់ទងនិងអ្នកខាងក្រៅនោះទេ។
លោកក៏បានលើកឡើងថាចំពោះការងាររដ្ឋសភានៅតែដំណើរការធម្មតាដោយធ្វើការតាម្រព័ន្ធអ៊ិនធើណែតតេឡេក្រាម។ អ្នកនាំពាក្យបានគូសបញ្ជាក់ថា៖«សម្តេចហេងសំរិន និងអនុប្រធានទី១ ទី២រដ្ឋសភាក៏មកធ្វើតេស្តតែ ។ សម្តេចមិនប៉ះពាល់ផ្ទាល់ តេតែលោកមកធ្វើតេស្តដើម្បីបង្កា។

សម្តេចត្រូវតែធ្វើចត្តាឡីស័កនៅគេហដ្ឋានរបស់លោក ។ អីញ្ចឹងការធ្វើចត្តាឡីស័កគឺត្រូវតែធ្វើទាំងអស់គ្នា ។
លោក ក៏បានលើកឡើងថា៖ តាមការ បញ្ជាក់របស់ក្រសួងសុខាភិបាលបានឲ្យដឹងនៅរដ្ឋសភាមានអ្នកមានហានិភ័យមធ្យមព្រោះនៅជិតឯកឧត្តម ឡូញ សូផាត ចំនែកអ្នកនៅឆ្ងាយៗមិនមា នហានិយនោះទេ ។ ដូច្នេះអ្នកដែលធ្វើតេស្តមិ នដល់១០០នាក់នោះទេ។

ជាមួយគ្នានោះដែរឯកឧត្តមក៏បានលើកឡើងថាមិនថាអ្នកធ្វើការនៅសភានោះទេ សូម្បីគ្រួសារដែលពាក់ព័ន្ធក៏ត្រូវឲ្យមកធ្វើតេស្តផងដែរ។
លោក ឡេង ប៉េងឡុង ក៏បានអះអាងថា ទោះបីមានការធ្វើតេស្ត យ៉ាងណាក្តីក៏ការងារ របស់សភានៅតែដំណើរធម្មតាតាមប្រព័ន្ធអនឡាញ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង