ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវ៥ខ្សែក្នុងភូមិសាស្ត្ររាជធានី និងខេត្តកណ្តាលដែលខូចខាតដោយទឹកជំនន់ បានជួសជុលរួចរាល់និងដាក់ឲ្យប្រជាពលរដ្ឋបានធ្វើចរាចរណ៍ហើយ

50

ភ្នំពេញ៖ ផ្លូវជាតិនិងផ្លូវបេតុងចំនួន៥ខ្សែនៅក្នុងភូមិ
សាស្ត្ររាជធានីភ្នំពេញនិងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលទទួលរងការខូចខាតក្រោយពីទឹកជំនន់ជន់លិច ពិសេសនៅតំបន់ជាយក្រុង ដោយ ផ្លូវខ្លះ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនិងផ្លូវខ្លះទៀតទទួលរងការខូចខាតជាមធ្យម ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីផ្លូវទាំង០៥ខ្សែនេះត្រូវបាន ក្រសួងសាធារណការនិងដឹកជញ្ជូន អាជ្ញាធររាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីសហការជាមួយអាជ្ញាធរខណ្ឌធ្វើការជួសជុលឡើងវិញរួចរាល់ហើយ ដើម្បីដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍បណ្ដោះអាសន្ន។
លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០១ធ្នូ ឆ្នាំ២០២០នេះថា ក្រោមការណែនាំរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌ បានធ្វើការជួសជុលចំនួន៥ខ្សែរួចរាល់ហើយ ដើម្បីដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍បណ្ដោះអាសន្ន ក្នុងនោះរួមមាន៖ កំណាត់ផ្លូវជាតិលេខ៤ មុខសាលាក្ដីខ្មែរក្រហមក្នុងខណ្ឌពោធិសែនជ័យនិងខណ្ឌកំបូល យើងបានជួសជុលរួចរាល់និងដាក់ឱ្យធ្វើចរាចរតាំងពីចុងខែវិច្ឆិកាមកម្លេះ។ចំណែកផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវព្រៃស និងផ្លូវលេខ ២០A ចាប់ពីរង្វង់មូលកួរស្រូវ ក្នុងសង្កាត់រលួល សង្កាត់ទៀនសង្កាត់គងនយ ខណ្ឌដង្កោ ដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលដែលទទួលរងការខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់ កាលពីខែតុលាយើងក៏បានជួសជុលរួច និងដាក់ឱ្យចរាចរជាបណ្តោះអាសន្នហើយដែរ៕

 

អត្ថបទដែលជាប់ទាក់ទង