ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អបអរសាទរ​ខួប​៥​ឆ្នាំ នៃ​ការដាក់បញ្ចូល​ល្បែង​ទាញព្រ័ត្រ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​

75

​ភ្នំពេញ​៖ ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ ជា​ខួប​៥​ឆ្នាំ (២ ធ្នូ ២០១៥– ២​ធ្នូ ២០២០) នៃ​ការដាក់បញ្ចូល​ល្បែង​ទាញព្រ័ត្រ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ នៅ​ប្រទេស​ណា​មី​ប៊ី​។​
ល្បែង​ទាញព្រ័ត្រ ជា​ល្បែង​ដ៏​មាន​ប្រជាប្រិយភាព​មួយ ដែល​ប្រជាជន​ខ្មែរ​និយម​លេង ក្នុង​ពិធី​ផ្សេងៗ ដើម្បី​បង្ហាញ​ពី​សាមគ្គី​ភាពជា​ធ្លុង​មួយ ក្នុងការ​យកឈ្នះ​ក្រុម​ប្រកួត​ជា​លក្ខណៈ​កំសាន្ត​។ ល្បែង​ទាញព្រ័ត្រ​បាន​ផ្សារភ្ជាប់ ទៅនឹង​ប្រពៃណី និង​វប្បធម៌​ខ្មែរ​ហើយ​យើង​អាច​ឃើញ​ភស្តុតាង​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ តាមរយៈ​ចម្លាក់​នៅលើ​ប្រាង្គ​ប្រាសាទ​នានា ដែល និយាយ​ពី​រឿង​កូរ​សមុទ្រ​ទឹកដោះ​។ កិច្ចការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​រូប ។

សូមបញ្ជាក់ថា​៖​ប្រ​វត្ដ​ល្បែង​ប្រជាប្រិយ ទាញ​ព្រ័ត សមាសភាព នៃ​អ្នកចូលរួម​លេង​គេ ចែកចេញជា​២ ក្រុម​។ មុនដំបូង គេ​ជ្រើសរើស​បុរស​ម្នាក់​និង​ស្រី្ត​ម្នាក់ ដែលមាន​មាឌធំ មាំ ឲ្យ ធ្វើជា​អ្នក​ឈរ​កាន់​ចុង​ព្រ័ត្រ ។ បុរស និង ស្ត្រី​នោះ​ត្រូវ​កាន់​ចុង​ម្ខាង​ម្នាក់ ហើយ​ឲ្យ ប្រុស ម្នាក់ និង ស្រី ម្នាក់ទៀត ដែលមាន មាឌធំ ឈរ កណ្ដាល ព្រ័ត្រ ត្រង់​កន្លែង​ដែល​ពួក​ទាំងពីរ ឈរ សម្រាប់ នាំ ពួកខ្លួន​ឲ្យ​ខំ​ទាញ រៀងៗ​ខ្លួន ។ ចំណែកឯ អ្នក ដែលមាន មាឌតូចៗ ស្គមៗ កម្លាំង​អម​ខ្សោយៗ គេ ឲ្យ ឈរ កណ្ដាល ។

លុះ រៀបចំ​រួចហើយ​គេ​ឲ្យ​មនុស្ស ប្រុស​ម្នាក់ កាន់ សំភោរ ឬ គង ឬក៏​រគាំង​ឈរ ត្រង់​កណ្ដាល​ទីជិត អ្នក ទាំងពីរ ដែល​កាន់​ខ្សែ​ឈរ ប្រទល់​មុខ​គ្នា នោះ ផ្ដើម​ស្រែក ឡើង ព្រម​គ្នា​ថា​យក្ស​អរ (១) !.!​ឮ យ៉ាងខ្លាំងៗ ធ្វើ​សំឡេង វែងៗ រលាក់រលែក យ៉ាង គ្រលួច ។ រីឯ អ្នក​ប្រុង​ទាញព្រ័ត្រ​ទាំង​ប៉ុន្មាន ជួយ ស្រែក​ទទួល ឡើង​ព្រម​គ្នា​ថា​ហ៊ោ​វ៉ឺយៗ​៣ ដង ទើប​នាំគ្នា​ទាញ​ប្រុង យកជ័យ​ជ​នះ​តែ​រៀងខ្លួន ។

ពេល លេង ម្ដងៗ អស់ ថិរវេលា​ពី ៥-៦ នាទី ដល់ ១០ នាទី ឡើងទៅ ទើប​ឃើញ​ឈ្នះ ឃើញ​ចាញ់ ។ កាល ដឹងថា ខាង​ណា​ឈ្នះ ខាង​ណា​ចាញ់ហើយ គេ ចាប់ផ្ដើម លេង​សារជាថ្មី ម្តងទៀត​ដរាប​ដល់​ហត់ រៀងៗ​ខ្លួន​ទើប​ឈប់ ។ ដើម្បី​ទទួលបាន​ជ័យជម្នះ ភាគី​នីមួយៗ ត្រូវ​រួម​កម្លាំង គ្នា ដោយ​ឥត រាថយ ។ ពួកគេ ត្រូវ​សាម​គ្គឺ​គ្នា និង​ប្រើ​កម្លាំង រួមគ្នា​ព្រមទាំង​បញ្ចេញ​សមត្ថភាព​ឲ្យ អស់ពី​ក្នុង​ខ្លួន​ដើម្បី​យកឈ្នះ​លើ​ដៃគូ​ប្រកួត​របស់ខ្លួន ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង