ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកភូមិសេកយំ ឃុំ ស្រុកព្រៃឈរ ​ ខេត្តកំពង់ចាម​ ៦នាក់មានជម្ងឺកូវីដ-១៩ និងអ្នកប៉ះពាល់ផ្ទាល់និងប្រយោល អាជ្ញាធរបានចាត់វិធានសុខាភិបាលហើយ

114

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅ ភូមិសេកយំ ឃុំ ស្រុកព្រៃឈរខេត្តកំពង់ចាមចំនួន ៦នាក់ពិតជាមានជម្ងឺកូវីដ១៩ ហើយចំពោះអ្នកប៉ះពាល់ផ្ទាល់និងប្រយោល ត្រូវបានអាជ្ញាធរខេត្តបានចាត់វិធានសុខាភិបាលអស់ហើយ

   នេះបើយោងតាមលិខិតរបស់អ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមសូមគោរពរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលសារលិខិតនេះមានន័យថា ខ្ញុំបាទអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមសូមគោរពរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្រ្តីមេត្តាជ្រាបស្តីពីករណីព្រឹត្តិការសហគមន៍២៨វិច្ឆិកា:

នៅព្រឹកថ្ងៃនេះរដ្ឋបាលខេត្តបានពិនិត្យឃេីញមានក្រុមគ្រួសាររបស់អ្នកបេីករថយន្តរបស់លោកឧត្តមសេនីយ៍ ឆែមសាវុធចំនួន៦នាក់មកលេងផ្ទះឈ្មោះកែវ សនក្រុមប្រឹក្សាឃុំព្រៃឈរ នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរខេត្តកំពង់ចាមកាលពីថ្ងៃទី២៤ខែវិច្ឆិកា។  បច្ចុប្បន្នអ្នកទាំង៦នេះមានផ្ទុកជំងឺកូវីត១៩ទាំងអស់ដូចមានឈ្មោះខាងក្រោម:

1/ សារុំ ដេវីដ ភេទប្រុសអាយុ២៣ឆ្នាំ

2/សាយ កេសរ ៣០ឆ្នាំ ស្រី

3/សាយ ពិសី  ៣៨ឆ្នាំ ស្រី

4/សាយ រតនៈ  ៧ខែ ប្រុស

5/អេង សុផាត  ៣៤ឆ្នាំ

6/កែវ សុភណ្ឌ័  ៤៥ឆ្នាំ ស្រី។

  លុះដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ

២០២០ក្រុមគាត់ត្រឡប់ទៅភ្នំពេញ

វិញ។

  -​ អ្នកដែលប៉ះពាល់ផ្ទាល់មានហានិ

ភយ័ខ្ពស់ចំនួន ៨នាក់ឈ្មោះ

1/កែវ សន អាយុ៧០ឆ្នាំ ប្រុស

2/យ៉ាម គីម  អាយុ ៧១ឆ្នាំ  ស្រី

3/ធឹម ម៉ាដូណា  អាយុ ៣៨ឆ្នាំ ប្រុស

4/តិ សុភក្រ័  អាយុ ២៥ឆ្នាំ ស្រី

5/ពិន ពិសិដ្ឋ  អាយុ ២៤ឆ្នាំ  ប្រុស

6/កែវ សុផា  អាយុ ២៨ឆ្នាំ  ស្រី

7/ធា ចាន់ណាផា  អាយុ ៤ខែ  ប្រុស

8/គន្ធា  អាយុ ២៣ខែ ស្រី។

​ -​ ក្រុមឆ្លើយតបបន្ទាន់របស់ខេត្តបានយកសំណាកទាំង៨នាក់នេះបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រួចហើយ។ ដោយអ្នកទាំង៨នាក់នេះមានហានិភយ័ខ្ពស់រដ្ឋបាលខេត្តបានបញ្ជូនពួកគាត់មកធ្វើចត្តាឡឺសក័កម្រឹត២នៅសណ្ឋាគារមេគង្គក្រុងកំពង់ចាម។

  -​ ចំពោះអ្នកប៉ះពាល់ដោយប្រយោលមកដល់ពេលនេះយើងរកឃើញមានចំនួន ១៩នាក់បានដាក់អោយធ្វើចត្តាឡឺសក័នៅផ្ទះរយៈពេល១៤ថ្ងៃនិងតាមដានសុខភាពរាល់ថ្ងៃ ក្រុមការងារឆ្លើយតបបន្ទាន់នឹងខិតខំបន្តរកអ្នកដែលប៉ះពាល់ដោយប្រយោល

បន្តទៀត។

  ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ៕

អត្ថបទដែលជាប់ទាក់ទង