ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា ម៉ាសនិង បរិក្ខាពេទ្យ ត្រូវបានប្រគល់ជូន ដល់ រដ្ឋាភិបាលនិងប្រជាជនទីម័រឡេស្ត ហើយនៅព្រឹកនេះ

1,722

ភ្នំពេញ៖ លោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកម៉ាស និងសម្ភារបរិក្ខារពេទ្យ អំណោយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិង ប្រជាជនទីម័រលេស្តជាមិត្ត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

    ពិធីប្រគល់ទទួលអំណោយម៉ាស និងសម្ភារៈពេទ្យប្រារព្ធធ្វើឡើងនៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ក្រោមអធិបតីភាព លោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អាដាល់ ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការនៃសាធារណ រដ្ឋប្រជាធិបតេយ្យទីម័រលេស្ត. ។ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ។ 

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០បានបញ្ជាក់ថា៖ ក្នុង ចំណោម ម៉ាស់ ១លាន៥ម៉ឺននោះ មានម៉ាស់ធម្មតាចំនួន១លាន និងម៉ាស់ក្រណាត់ចំនួន៥ម៉ឺន រួមទាំងសម្ភារៈបរិក្ខាមួយចំនួនទៀត។  ចំពោះសម្ភារៈដែលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនប្រទេសទីម័រឡេស្តរួមមាន ម៉ាស់ចំនួន ១លាន ម៉ាស់ក្រណាត់ ៥ម៉ឺន ម៉ាស់ N.95 ចំនួន ១ម៉ឺន វែនតាសុវត្ថិភាពចំនួន ១ម៉ឺន សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាលចំនួន ១ម៉ឺនឈុត ម៉ាស៊ីនវាស់កំដៅចំនួន២៥០ របាំងមុខចំនួន ១ម៉ឺន ឧបករណ៍ជំនួយការដកដង្ហើមសម្រាប់ប្រយោធនកម្មចំនួន១០ ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista-120 ចំនួន១០ ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស ស្បែកជើងក៏វែងសុវត្ថិភាព ៥០០គូ និងសាប៊ូលាងដៃ ១ម៉ឺនដុំ។អំណោយ​មនុស្សធម៌ដែល បានផ្តល់ជូននៅក្នុងឱកាស​នេះ ជាសាក្ខីភាពបញ្ជាក់ឱ្យឃើញពីមនោសញ្ចេតនាជិតស្និទ និងសាមគ្គីភាពរបស់ប្រជាជនកម្ពុជា ជាមួយប្រជាជនទីម័រលេស្ត នៅក្នុងគ្រាដ៏លំបាកនៃវិបត្តិសុខភាពពិភពលោកដែលពុំធ្លាប់មានពីមុនមក។

     សូមបញ្ជាក់ថា នាពេលកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ម៉ាស់ចំនួនជាង ២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាស់ចំនួនជាង ២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ៕

 

អត្ថបទដែលជាប់ទាក់ទង