ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ាស១លានរបស់សម្តេចតេជោ រដ្ឋបាលរាជធានីនឹងបន្តចែកទៅសហគមន ប្រជាពលរដ្ឋក្រីក្រ ចែកតាមដងផ្លូវសាធារណៈ តាមទីប្រជុំជននិងតាមផ្សារនៅក្នុងរាជធានីភ្នំពេញ

69

ភ្នំពេញ៖ ម៉ាសសម្រាប់ពាក់ការពារជំងឺកូវីដ១៩ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន មករដ្ឋបាលរាជធានីភ្នំពេញកាលពីយប់ម៉ិញចំនួន១លានម៉ាសជាលើកទី២នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចែកចាយបន្តទៅដល់ប្រជាពលរដ្ឋក្រីក្រ អ្នកធ្វើដំណើរតាមដងផ្លូវដែលមិនមានពាក់ម៉ាសនិងចែកជូនទៅសមត្ថកិច្ចទាំង២ភេទ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋ ពាក់ការពារឲ្យបាននូវការរីករាលដាលនូវជម្ងឺកូវីដ១៩ ខណៈជំងឺនេះបានរាលដាលដល់សហគមន៍ប្រជាពលរដ្ឋហើយនោះ។

  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានបញ្ជាក់ឲ្យដឹងនៅក្នុងប្រព័ន្ធអេឡិចត្រូនិក នាព្រឹកថ្ងៃទី០២ខែធ្នូនេះថា សម្រាប់ម៉ាសដែលជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន ផ្តល់ជូនមករដ្ឋបាលរាជធានីភ្នំពេញនេះ រដ្ឋបាលរាជធានីភ្នំពេញនិងយកទៅចែកជូនប្រជាពលរដ្ឋនៅសហគមន៍ក្រីក្រដែលពួកគាត់មិនមានលទ្ធភាពក្នុងការទិញម៉ាស់ រដ្ឋបាលរាជធានីភ្នំពេញនឹងយកម៉ាសទាំងនេះចែកជូនប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈខណៈពេលពួកគាត់ធ្វើចរាចរណ៍មិនមានពាក់ម៉ាស។ រដ្ឋបាលរាជធានីភ្នំពេញក៏នឹងប្រគល់ម៉ាសនេះទៅឲ្យកងកម្លាំងទាំង២ប្រភេទមានដូចជាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យកងកម្លាំងយើងបន្តការចែកជូនប្រជាពលរដ្ឋដែលជាអ្នកដំណើរនៅតាមដងផ្លូវជាមួយនឹងការណែនាំពួកគាត់ឲ្យពួកគាត់ មានការប្រុងប្រយ័ត្ន ក្នុងការទប់ស្កាត់នូវការរីករាលដាលនូវជំងឺកូវីដ១៩ទាំងអស់គ្នា

   លោកបញ្ជាក់ទៀតថា ម៉ាសទាំងនេះ យើងបន្តចែកទៅដល់សហគមន ប្រជាពលរដ្ឋក្រីក្រ សចែកតាមដងផ្លូវសាធារណៈ តាមទីប្រជុំជននិងតាមផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ។

   គួរបញ្ជាក់ផងដែរថា ម៉ាសចំនួន២លានដែលជាអំណោយរបស់សម្ដេចតេជោហ៊ុនសែន បានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញជាលើកទី១កាលពីថ្ងៃទី ១១ខែវិច្ឆិកាឆ្នាំ២០២០ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា ហើយដល់ពេលនេះសម្ដេចតេជោ នៅបានបន្តផ្តល់ជូនចំនួន១លានម៉ាសទៀតមករដ្ឋបាលរាជធានី ដើម្បីអោយរដ្ឋបាលរាជធានី បន្តយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមិនមានលទ្ធភាពក្នុងការទិញម៉ាក់មកប្រើប្រាស់ ក្នុងការរួមគ្នាកាត់បន្ថយឲ្យបាននូវការរីករាលដាលនូវជម្ងឺកូវីដ១៩ក្នុងដំណាក់កាលនៃការរីករាលដាលចូលដល់សហគមន៍នាពេលនេះ៕

 

អត្ថបទដែលជាប់ទាក់ទង