ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ាសអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានអធិការនគរបាលខណ្ឌកំបូលចុះចែកជូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ

80

ភ្នំពេញ៖ដោយអនុវត្តបទបញ្ជា​ និងការណែនាំរបស់លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី​ តឹង សុធី លោកឧត្តមសេនីយ៍ត្រី​ ជីវ លី ស្នងការរង ទទួលដឹកនាំអធិការដ្ឋាននគរបាលខណ្ឌកំបូល និងលោកវរសេនីយ៍ឯក​ ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានចុះចែកម៉ាសដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ចំណុះអធិការដ្ឋាននគរបាលខណ្ឌកំបូល និងចែកជូនប្រជាពលរដ្ឋតាមផ្ទះ​ និងប្រជាពលដ្ឋដែលធ្វេីដំណេីរតាមដងផ្លូវ ។

         គួរបញ្ជាក់ផងដែរថា ៖ម៉ាសចំនួន២លានដែលជាអំណោយរបស់សម្ដេចតេជោហ៊ុនសែន បានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញជាលើកទី១កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា ហើយដល់ពេលនេះសម្ដេចតេជោ នៅបានបន្តផ្តល់ជូនចំនួន១លានម៉ាសទៀតមករដ្ឋបាលរាជធានី ដើម្បីឱ្យរដ្ឋបាលរាជធានី បន្តយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមិនមានលទ្ធភាពក្នុងការទិញម៉ាក់មកប្រើប្រាស់ ក្នុងការរួមគ្នាកាត់បន្ថយឲ្យបាននូវការរីករាលដាលនូវជម្ងឺកូវីដ–១៩ក្នុងដំណាក់កាលនៃការរីករាលដាលចូលដល់សហគមន៍នាពេលនេះ៕

 

 

អត្ថបទដែលជាប់ទាក់ទង