ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ្គេមបាញ់ត្រីរបស់ចែទូច នៅសង្កាត់ទំនប់ទឹកដំណើរការយ៉ងរលូន

118

ភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រី ដែលមានម្ចាស់ឈ្មោះ ចែទូច កំពុងបំរើសេវាល្បែងស៊ីសងដល់អតិថិជនដែលជាក្រុមអ្នកញៀនល្បែងមកពីគ្រប់មជ្ឈដ្ឋាន ដោយពុំឃើញមានចំណាត់ការមួយពីសំណាក់អាជ្ញាធរនោះឡើយ។ តាម

ប្រភពច្បាស់ការណ៍បានបញ្ជាក់ថា ទីតាំងហ្គេមបាញ់ត្រីល្មើសច្បាប់នេះដែលសម្បូរក្រុមអ្នកញៀនល្បែង ក៏ដូចជាក្រុមជនសង្ស័យញៀនថ្នាំនាំគ្នាមកពួនសម្ងំលាក់ខ្លួនប្រើប្រាស់ថ្នាំញៀនទៀតផង។

ទីតាំងហ្គេមបាញ់ត្រីនេះស្ថិតផ្លូវលេខ២០៩ សង្កត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ជាមួយគ្នានោះ ពលរដ្ឋលើកឡើងថា បញ្ហាចោរលួចឆក់ ប្លន់និងអំពើហឹង្សា ក្នុងគ្រួសារភាគច្រើនកើត ចេញ ពីកត្តា ល្បែងសុីសងខុសច្បាប់នេះឯង ។

គេសង្កេតឃើញថា បើទោះបីជាមានការដាក់បទបញ្ជាពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ ធ្វើយ៉ាងណាត្រូវតែចុះបង្ក្រាបរាល់បទល្មើសផ្សេងៗ ជាពិសេស ល្បែងស៊ីសងហ្គេមបាញ់ត្រីនេះយ៉ាងណាក៏ដោយ តែម្ចាស់បើកល្បែងស៊ីសងទាំងនោះ នៅតែបន្តលួចលាក់បើកលេងដដែល។ ដូច្នេះហើយពលរដ្ឋសំណូមពរឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌបឹងកេងកងជួយចុះទៅបង្រ្កាបទីតាំងល្បែងហ្គេមបាញ់ត្រីនេះផង។

គួរបញ្ជាក់ដែរថា នាពេលកន្លងមកលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសក្ដែងៗថា ត្រូវតែលុបបំបាត់ឲ្យអស់នៅល្បែងស៊ីសងទាំងអស់ក្នុង១៤ខណ្ឌ ប៉ុន្តែបទបញ្ជារបស់លោក ហាក់បីដូចជាសាបដូចទឹកទន្លេ ខណៈដែលទីតាំងហ្គេមបាញ់ត្រី ស្ថិតនៅសង្កត់ទំនប់ទឹក ខណ្ឌបឹងកេងកង កំពុងបើកលេងបង្អួតភ្នែកអាជ្ញាធរ និងសមត្ថកិច្ច យ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង