ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាដំបូង​ខេត្តក្រចេះ ឃុំខ្លួន​អ្នកសារព័ត៌មាន​៣​នាក់

66

 

​ក្រចេះ ៖ សាលាដំបូង​ខេត្តក្រចេះ បានសម្រេច​ឃុំខ្លួន​អ្នកសារព័ត៌មាន​៣​នាក់ ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​នឹង​បទ​ចោទ កំហែង​យក ឆបោក និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ​។​

​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បានចេញ​របាយការណ៍​ថា អ្នកកាសែត​៣​រូប គឺ ឈ្មោះ ហួត ដាវី​, លោក ឃឹម ផល្លី អ្នកយកព័ត៌មាន កូន​ខ្មែរ​ម្ចាស់​ប្រទេស និង​ឈ្មោះ ហ៊ិ ហ៊ី​ន សារព័ត៌មាន​អ្នកស៊ើប​អង្កេត ដែល​ត្រូវ​សាលាដំបូង​ខេត្តក្រចេះ ចាប់ឃុំខ្លួន​ពីបទ កំហែង​យក ឆបោក និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០​។​

​លោក ម៉េង តូ​នី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តក្រចេះ បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​ត្រូវធ្វើ​ការនាំ​ខ្លួន​អ្នកសារព័ត៌មាន​ទាំង​៣​នាក់ ទៅ​ពន្ធនាគារ​ខេត្តក្រចេះ ហើយ​ប្រធាន​ពន្ធនាគារ​ត្រូវ​ទទួល​ឃុំខ្លួន​ជនជាប់ចោទ រហូត​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ​។

​លោ​ចៅក្រម បាន​បញ្ជាក់ថា ជន​ដែល​ត្រូវបាន​ឃុំខ្លួន​នោះ ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ កំហែង​យក ឆបោក និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ខ្នាច ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃ​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ហើយ​លោក​ថា ក្រោយ​ការចាប់ខ្លួន អ្នក​ទាំង​៣​នាក់​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តក្រចេះ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ចំណាត់ការ​ច្បាប់​របស់​តុលាការ​៕

អត្ថបទដែលជាប់ទាក់ទង