ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន បន្តយកម៉ាសសម្ដេចតេជោ ហ៊ុន សែន ចែកជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅភ្លើងស្តុបបៀលប្រាយ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

66

 

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំមន្រ្ដីរាជការ បន្តចុះចែកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ នៅចំណុងភ្លើងស្តុបបៀលប្រាយ ផ្លូវសុធារស់ ក្នុងសង្កាត់ទន្លេបាសាក់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ការផ្តល់ជូនម៉ាស់ដល់ប្រជាពលរដ្ឋក្រីក្រនាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះ គឺជាការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការទប់ស្កាត់មិនអោយឆ្លងមេរោគកូវីត១៩ មកលើប្រជាពលរដ្ឋកម្ពុជា។

ឆ្លៀតនៅក្នុងឱកាស ចែកជូនម៉ាស់នេះ, លោក ថេង សុថុល ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះអនាម័យខ្លួនប្រាណ, លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែល អោយបានញឹកញាប់, ពាក់ម៉ាស់ការពារអោយបានជាប់ជាប្រចាំ និងត្រូវកាត់បន្ថយរាល់ការជួបជុំណាដែលមានមនុស្សច្រើន ឬក៏ដើរកំសាន្តតាមទីសាធារណៈផ្សេងៗ ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា ម៉ាសចំនួន២លានដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញជាលើកទី១ ហើយដល់ពេលនេះសម្ដេចតេជោ នៅបានបន្តផ្តល់ជូនចំនួន១លានម៉ាសទៀត មករដ្ឋបាលរាជធានី ដើម្បីឱ្យរដ្ឋបាលរាជធានី បន្តយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមិនមានលទ្ធភាពក្នុងការទិញម៉ាក់មកប្រើប្រាស់ ក្នុងការរួមគ្នាកាត់បន្ថយឲ្យបាននូវការរីករាលដាលនូវជម្ងឺកូវីដ–១៩ក្នុងដំណាក់កាលនៃការរីករាលដាលចូលដល់សហគមន៍នាពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង