ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ លង់ទឹកទន្លេស្លាប់

50

 

ភ្នំពេញ: នៅសៀលថ្ងៃទី ០៣ខែ ធ្នូឆ្នាំ ២០២០ នៅចំណុច ច្រាំងទន្លេ នៅ ក្បាលជ្រោយចង្វា មុខសណ្ឋាគារសុខា ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បាននាំគ្នា ទៅលេងទឹក លង់លិចបាត់ក្នុងទន្លេ ត្រូវក្រុមគ្រួសារជួលជនជាតិអ៊ិស្លាម ចុះរាវរកឃើញ។

ក្មេងប្រុសដែលលង់ទឹកស្លាប់មាន ឈ្មោះ ផល្លី តារារាជ ហៅវិទូ អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៤ សាលាបឋមសិក្សាសាកូរ៉ា ក្បាលជ្រោយចង្វា ស្នាក់នៅ ក្បែរកន្លែងកើតហេតុ ។

ក្មេងប្រុសបានលង់ទឹក រួមជាមួយក្មេងប្រុសម្នាក់ទៀត លោតទឹកហែលលេង នៅក្បាលជ្រោយចង្វាមុខសណ្ឋាគាសុខា។
បន្ទាប់ពីក្មេងលង់ទឹកលិចបាត់ ក្មេងម្នាក់ ក៏បានទៅប្រាប់ក្រុមគ្រួសារ ក៏បាននាំគ្នារាវរកអស់ជាច្រើនម៉ោងរកពុំឃើញ ព្រមទាំងជួលជនជាតិអ៊ិស្លាមមុជរក បានរាវរកឃើញ នៅម៉ោង៤និង ២០នាទី រសៀល៕

 

អត្ថបទដែលជាប់ទាក់ទង