ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានសុំច្បាប់ ររៀបអាពាហ៍ពិពាហ៍៨៨៦គូរ សម្រាប់ខែវិច្ឆិកានិងខែធ្នូនេះ

670

 

ភ្នំពេញ៖កាលពីខែ វិច្ឆិកាកន្លងទៅនេះ ប្រជាពលរដ្ឋរាជធានីភ្នំពេញ បាននាំគ្នាមកសុំច្បាប់នៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបអាពាហ៍ពិពាហ៍ចំនួន៨៨៦គូរ ក្នុងនោះជាមួយខ្មែរនិងខ្មែរចំនួន៨៨១គូរហើយខ្មែររៀបអាពាហ៍ពិពាហ៍ជាមួយនិងជនបរទេសចំនួន៥គូរដែលបានសុំច្បាប់សម្រាប់រៀបអាពាហ៏ ពិពាហ៍នៅក្នុងខែវិច្ឆកានិងខែធ្នូនេះ។

កាលពីចុងខែវិច្ឆិកាមានខ្លះបានរៀបអាពាហ៍ពិពាហ៍រួចហើយមានការសប្បាយរីករាយតែអ្នកមិនទាន់ដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍មានការកើតទុក្ខនិងខកចិត្តយ៉ាងខ្លាំងខណៈដែលរាជរដ្ឋាភិបាលប្រកាសផ្អាកឬបិទមិនឱ្យមានការជួបជុំ។

ប៉ុន្តែនៅពេលនេះរាងធូទ្រូងបន្តិចវិញក្រោយពេលដែលអាជ្ញាធររាជធានីភ្នំពេញចេញសេចក្ដីអំពាវនាវសុំឱ្យម្ចាស់មជ្ឈមណ្ឌលអគារ ភោជនីយដ្ឋាន សំអាងការ ចុងភៅ និង គ្រប់ផ្នែកដែលពាក់ពន្ធ័កម្មវិធីទាំងអស់ សូមកុំកាត់លុយពីម្ចាស់កម្មវិធីដែលបានរំសាយដោយព្រឹត្តិការណ៏សហគមន៏២៨វិច្ឆិកា៕

អត្ថបទដែលជាប់ទាក់ទង