ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ប្រើអំពើហឹង្សាលើក្មេងបែកមុខ មាត់

221

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី៥ខែធ្នូនេះថា មានករណី ហិង្សាដោយចេតនា មកលើក្មេងមិនទាន់គ្រប់អាយុ ឡើងបែកមុខបែកមាត់ កាលពីម៉ោងជាង៨យប់ ថ្ងៃទី០៣ខែធ្នូឆ្នាំ២០២០នេះ នៅផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកអធិការបន្តទៀតថា ចំពោះជនរងគ្រោះ ៦នាក់ ១-ឈ្មោះ លី រតនៈ ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវចំនួន៤ដៃចំមុខ) ។ ២-ឈ្មោះផន ប្រាក់ ភេទប្រុសអាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវចំនួន៦កំផ្លៀងចំមុខ) ។ ៣-ឈ្មោះចាន់ រ៉ូហ៊ាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវចំនួន១ ដៃចំមុខ) ។ ៤-ឈ្មោះផាន់ វោហា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវចំនួន៦ដៃចំមុខនិង១ជើងចំភ្លៅ ) ។ អ្នកទាំង៤នាក់ សមត្ថកិច្ចឃាត់ខ្លួនករណីបង្ហោះម៉ូតូ ។ ៥-ឈ្មោះផល បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវចំនួន១ជើងចំចំកំភួនជើងខាងឆ្វេង) ។ ៦-ឈ្មោះ មិន ពន្លឺ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល​ (ត្រូវចំនួន១កំផ្លៀងចំត្រចៀកខាងឆ្វេងនិងបោចសក់ទៅ
ក្រោយ) ។ អ្នកទាំងពីរយកបាយមកឲ្យអ្នកទាំង៤ខាងលើហូប ។

ចំណែកជនសង្ស័យឈ្មោះ រត្ន័ ប៊ុនលី ភេទប្រុស អាយុ៣៩ឆ្នាំមានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរនគរបាលស្រុកកៀនស្វាយ ឋានៈនាយផ្នែកប្រឆាំងគ្រឿងញៀន ។

លោកអធិការកៀនស្វាយ បន្តទៀតថា នៅថ្ងៃខែឆ្នាំខាងលើ វេលាម៉ោង១២និង៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានឃាត់មុខសញ្ញាក្មេងបង្ហោះម៉ូតូ៤នាក់ខាងលើ ដើម្បីធ្វើការអប់រំ លុះដល់ម៉ោង២០និង៣០នាទី ឈ្មោះផល បញ្ញា និងឈ្មោះមិន ពន្លឺ បានយកបាយមកឲ្យមិត្តភក្តិ៤នាក់ខាងលើហូប ស្រាប់តែឈ្មោះរ័ត្ន ប៊ុនលី ដែលមានសភាពស្រវឹងស្រា បានដើរចូលទៅក្នុងបន្ទប់ផ្នែកនគរបាលយុត្តិធម៌ ប្រើអំពើហិង្សាទៅលើអ្នកទាំង៦ដូចបានរៀបរាប់ខាងលើ ។ ករណីនេះ ជនរងគ្រោះសំណូមពរឲ្យធ្វើតាមនីតិវិធីច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង