ស្រ្តីជនជាតិចិនម្នាក់លោតសម្លាប់ខ្លួន ពីលើសណ្ឋាគារអូរស្មាច់ ក្រោយឈ្លោះជាមួយមិត្តប្រុស
ឧត្តរមានជ័យ៖ ស្ត្រីជនជាតិចិនម្នាក់ លោតសម្លាប់ខ្លួន
ពីលើសណ្ឋាគារអូរស្មាច់ កាលពីម៉ោង ៥ទៀបភ្លឺ ថ្ងៃទី៥ធ្នូ២០២០ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ស្ត្រីរងគ្រោះ មានឈ្មោះ LI YI កើតថ្ងៃទី ១១ ខែធ្នូ ឆ្នាំ១៩៩០ កាន់លិខិតឆ្លងដែន លេខ EJ១៤៨៧១៥០ ជាបុគ្គលិកចុងភៅនៅសណ្ឋាគារអូរស្មាច់ ចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។ ស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនតាមរថយន្តសាម៉ុយ យកមកសង្គ្រោះ នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ខេត្តសៀមរាប ហើយបានស្លាប់ពេលបញ្ជូនបានដល់ពាក់កណ្តាលផ្លូវ ក្នុងស្រុកពួក ខេត្តសៀមរាប។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បាននាំមិត្តប្រុសរបស់នារូរងគ្រោះ ឈ្មោះ ZHANG FENGBO កើតថ្ងៃទី០៥ ខែធ្នូ ឆ្នាំ១៩៩២ ជាជនជាតិចិន កាន់លិខិតឆ្លងដែន លេខ EC១២១៧៩៥៣មកសាកសួរ ហើយមិត្តប្រុសនេះបានប្រាប់ប៉ូលិសថា ពួកគេទាំងពីរនាក់ ស្នាក់នៅបន្ទប់លេខ២៣០៥ ក្នុងសណ្ឋាគារអូរស្មាច់ ខេត្តឧត្តរមានជ័យនេះ នៅវេលាម៉ោងប្រហែល ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ពួកគេបានឈ្លោះប្រកែកគ្នា រហូតដល់វេលាម៉ោង ៥ទៀបភ្លឺថ្ងៃដដែល ឈ្មោះ LI YI ក៏បានលោតពីលើអាគារជាន់ទី២ បណ្តាលឱ្យរងរបួស។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត គង់ រិទ្ធី គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារទ្រុតលលាដ៍ក្បាល ធ្លាក់ទីខ្ពស់៕

