ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ស្រវឹងស្រា ធ្លាក់ពីលើជណ្តើរ បែកក្បាលស្លាប់

218

សៀមរាប:បុរសម្នាក់ស្រវឹងស្រាធ្លាក់ពីលើជណ្តើរកំពស់ ៣ម៉ែត្របែកក្បាលបានស្លាប់ នៅវេលាម៉ោង១១និង៥០ នាទី យប់ថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២០ ស្ថិតនៅផ្ទះជនរងគ្រោះតែម្តងក្នុងភូមិ ស្វាយចេក ឃុំស្វាយចេក ស្រុអង្គរធំ ខេត្តសៀមរាប ។

ជនរងគ្រោះមានឈ្មោះ ខឿន ហៃ ភេទប្រុស អាយុ ៣៧ឆ្នាំរស់នៅភូមិ ស្វាយចេក ឃុំស្វាយចេក ស្រុអង្គរធំ ខេត្តសៀមរាប ។

សមត្ថកិច្ចកងរាជអាវុធហត្ថ បាននិយាយថា តាមការឆ្លើយបំភ្លឺ ប្រពន្ធរបស់គាត់បាននិយាយថា គាត់ផឹកស្រាអស់ ៤កំប៉ុង ជាមួយប្អូនៗក៏ត្រឡប់មកពីផ្ទះប្អូនថ្លៃជិះម៉ូតូជាមួយគ្នាម៉ោងប្រហែលដប់យប់ ប្តីគាត់ឡើងទៅដេកលើផ្ទះម្នាក់ឯងចំណែកគាត់ដេកនៅក្រោមផ្ទះជាមួយកូនៗ ដេកលង់លក់ទាំងអស់គ្នាតែម្តងមិនដឹងគាត់ធ្លាក់ពេលណានោះទេ។ លុះដល់ម៉ោងខាងលើស្រាប់ តែក្មេងនៅជិតផ្ទះដើរឆ្លុះកង្កែបទៅឃើញក៏ហើយស្រែកដាស់ប្រពន្ធ ដែលកំពុងដេកក្រោកមក ទើបដឹងថាប្តីរបស់ខ្លួនធ្លាក់ស្លាប់៕

អត្ថបទដែលជាប់ទាក់ទង