ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅព្រឹក ថ្ងៃទី៧ ខែធ្នូ មន្ត្រីរាជការ ក្រសួងមហាផ្ទៃចាប់ផ្តើម តម្រង់ជួរធ្វើតេស្តលើកទី២

99

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ មន្ត្រីរាជការ ក្រសួងមហាផ្ទៃ ត្រូវ ទៅធ្វើ តេស្តយក សំណាកលើក ទី ២ នៅ ទីស្តីការ ក្រសួងមហាផ្ទៃដោយបាន តម្រង់ ជួរ ដើម្បី ចូលធ្វើតេស្ត ម្តងម្នាក់ៗ។ ហើយនេះ ជា លើក ទី ២ ដែល មន្ត្រីរាជការ សរុប ១៥៤៤នាក់ ដែលបានធ្វើ តេស្តយក សំណាកលើក ទី ១ ពាក់ព័ន្ធ ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ។
តាមក្រសួងសុខាភិបាល នៅព្រឹកថ្ងៃចន្ទទី ៧ ខែធ្នូនេះ បានប្រកាសថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២០ ក្រសួងសុខាភិបាល បានធ្វើ តេស្ត អ្នកប៉ះពាល់ ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកាសរុប ទាំងអស់បានចំនួន១១៣០៥ នាក់ ដែល នៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន៣២នាក់ កំពុងសម្រាកព្យាបាល នៅ មន្ទីរពេទ្យ មិត្តភាពខ្មែរ- សូវៀត និងនៅ មណ្ឌល សុខភាពចាក់អង្រែ ។
ជាក់ស្តែងកាលពី ថ្ងៃទី៦ ខែធ្នូ ម្សិលមិញនេះ ក្រសួងសុខាភិបាល ទើប រកឃើញ មន្ត្រីរាជការ នៅ ក្រសួងមហាផ្ទៃ ម្នាក់ទៀត បាន ឆ្លង ជំងឺកូវិដ-១៩ ថ្មីជា ស្ត្រីជន ជាតិខ្មែរ ឈ្មោះ ជី ពេជ្រ ឆារ៉ា អាយុ២៩ ឆ្នាំ មាន អាសយដ្ឋាន ស្នាក់នៅ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ ខណៈដែលស្ត្រី រូបនេះ បាន ចូលក្នុង ហាង Zando បឹង កេងកង នៅ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅ ម៉ោង ២០ និង៣០ នាទី យប់ ( ដោយ មិនបាន ការពារ ត្រឹមត្រូវ )។
ដោយឡែកអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ផ្សេងទៀត នឹងត្រូវ ធ្វើតេស្ត លើក ទី ២ នៅ ព្រឹក ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០ នៅ ៥ ទីកន្លែង ដែល ក្រសួង សុខាភិបាល បានកំណត់ រួមមាន ៖ ១- ផ្ទះ សម្តេច ហេង សំរិន ២- ផ្ទះសម្តេចក្រឡាហោម ស ខេង ៣-រដ្ឋសភា ៤-ទីតាំង អង្គភាពភីឡត បន្ទាយ ទួលក្រសាំងសម្រាប់ ក្រុមភីឡត និង ក្រុម អង្គរក្ស សម្តេចតេជោ និង ៥- ពហុកីឡដ្ឋានជាតិ អូឡាំពិក (សម្រាប់ប្រជាពលរដ្ឋ ដែលបាន ប៉ះពាល់ ផ្ទាល់ និងប្រយោល) ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង