ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ធុន​ធំ​ឡើង​ចំណោទ​មិន​រួច អស់ខ្យល់​ខ្លាំង ថយក្រោយ​មួយ​ទំហឹង បណ្ដាល​ឲ្យ​កិន​រថយន្ត​តូច​មួយគ្រឿង​

89

 

​ក្រុងព្រះសីហនុ​៖ នៅវេលា​ម៉ោង ៦ និង ៣០​នាទី​ល្ងាច​ថ្ងៃទី ៦ ខែធ្នូ​ឆ្នាំ ២០២០​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​រថយន្ត​ធន់​ធំ​បើកបរ​ឡើង​ចំណោទ​តោ​ពីរ​ស្ថិតនៅ​ក្នុងភូមិ ៣ សង្កាត់ ៤ ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ ដោយ​ឡើង​ចំណោទ​វែង​ពេក​ក៏​អក​សឺ​បណ្ដាលឱ្យ​ជាន់​ហ្វ្រាំង​លែង​ស៊ី​ដោយសារតែ​ស្ទើរ​ខ្យល់​ខ្លាំង​ថ្នាក់​ទីនោះ​រថយន្ត​ធុន​ធំ​ក៏​រអិល​ថយក្រោយ​បុក​ប៉ះ​ជាមួយនឹង​រថយន្ត morning គ្មាន​ស្លាក​លេខ​បណ្ដាលឱ្យ​បែក​ចង្កៀង​មុខ​និង​កំពិត​ដំបូល​ម៉ាស៊ីន​រីឯ​រថយន្ត​ធន់​ធំ​ក៏​កាច់ចង្កូត​មក​ស្ដាំ​មួយ​ទំហឹង​ធ្វើអោយ​គូថ​ឡាន​រេ​ហូរ​ថយក្រោយ​ចូលក្នុង​សណ្ឋាគារ​អី​ឆឹង ប៉ះ​ជាមួយនឹង​ឡាន​ស្តា​រិច ភ្នំពេញ ២BA-៦៧០៥ បណ្ដាលឱ្យ​ខូចខាត​កន្ទុយ​ក្រោយ​ខាងស្ដាំ​ព្រមទាំង​បែក​ស្ទុប​។

​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​រឿង​របួស​នោះទេ ក្រោយ​កើតហេតុ​នេះ​ភ្លាមៗ​ខាង​នគរបាល​ចរាចរណ៍ បាន​មកដល់​ធ្វើការ​វ​ង្វែ​ង​ទៅតាម​ជំនាញ​និង​ធ្វើការ​សម្របសម្រួល ទៅលើ​រថយន្ត​បង្ក​និង​រថយន្ត​រងគ្រោះ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង