ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្របតាម ការអំពាវនាវ របស់នាយករដ្ឋមន្ត្រី កម្ពុជា អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ៣លានដុល្លារ សម្រាប់ទិញវ៉ាក់សាំង កូវីដ១៩ មកចាក់ជូន ប្រជាពលរដ្ឋ

130

ភ្នំពេញ៖ នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ត្រៀមថវិកា សម្រាប់ការទិញវ៉ាក់សាំង កូវីដ១៩ ចំនួន ១លានដូស ដើម្បីចាក់ជូនចំពោះ អ្នកដែលធ្វើការនៅកន្លែង ដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។

ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប តែងតែចូលរួម យ៉ាងសកម្មក្នុងការងារសង្គម និងដោយគិតគូរ ដល់ប្រជាពលរដ្ឋទាំងអស់ អ្នកឧកញ៉ា ចេន ហ្ស៉ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានធ្វើការឆ្លើយតបយ៉ាងរហ័ស ដោយបរិច្ចាគថវិកា ៣ លានដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីផ្តល់ជំនួយ ក្នុងការទិញវ៉ាក់សាំង កូវីដ១៩ ចំនួន ១ លានដូស ។

សម្តេចតេជោ ហ៊ុន សែន បានចេញលិខិត ថ្លែងអំណរគុណនៅថ្ងៃដដែលនោះ ជូនអ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីសម្ដែងអំណរគុណ និងការកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ របស់អ្នកឧកញ៉ា ចេន ហ្ស៊ី។

ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្ម គ្របដណ្តប់លើវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗ ជាច្រើនទៀត ព្រមទាំងជាសហគ្រាសចម្រុះខ្នាតធំ លំដាប់កំពូល នៅកម្ពុជាផងដែរ។ បន្ថែមពីនេះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែលបង្កើតឡើង ដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំ សកម្មភាព សប្បុរសធម៌នៅកម្ពុជាសរុបជាង ២៤៨ លើក ដែលបានបរិច្ចាគជាថវិកា និងសម្ភារសរុបជាង ១១.២៩៣.០០០ ដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនជាង ៣២ ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង