ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកដំណើរការផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ដើម្បីធ្វេីតេស្តរកមេរោគកូវីដ-១៩ ចំពោះអ្នកផ្ទាល់និងប្រយោលជាង៤០នាក់

56

ខេត្តកណ្តាល៖ការផ្អាកដំណើរការផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាបណ្តោះអាសន្ន គឺដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋទាំងអស់មិនមានឆ្លងជំងឺកូវីដ១៩ និងសូមអធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ព្រោះដើម្បីធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកស្រីអៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ចិការស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបានទៅលេងម្ដាយនៅស្រុកកណ្ដាលស្ទឹងនោះ។

យោងរបាយការណ៍របស់ក្រុមគ្រូពេទ្យ អ្នកពាក់ព័ន្ធដោយផ្ទាល់មានចំនួន០៧នាក់ និងដោយប្រយោលចំនួន៣៧នាក់ពួកគាត់បានទៅធ្វេីតេស្តរកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កដែលរដ្ឋបាលខេត្តបានរៀបចំ បានយ៉ាងត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល រួចហើយ៕

 

អត្ថបទដែលជាប់ទាក់ទង