ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌប្ញស្សីកែវចុះចែកអំណោយជូនស្ត្រីក្រីក្រ មានជម្ងឺ និងចូលរួមបុណ្យសពប្រជាពលរដ្ឋ៣គ្រួសារទៀត នៅសង្កាត់គីឡូម៉ែតលេខ៦ និងសង្កាត់ប្ញស្សីកែវ

54

ភ្នំពេញ៖ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវមួយក្រុមដឹកនាំដោយ លោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ លោក ស៊ូ សារ៉ាត់ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានដឹកនាំលោក លោកស្រីជាក្រុមការងារអនុសាខាខណ្ឌ និង ក្រុមការងារ ក.ក្រ.ក តាមបណ្ដាសង្កាត់ ចុះសួរសុខទុក្ខនិងចែកអំណោយកាកបាទក្រហមកម្ពុជាដល់ប្រជាពលរដ្ឋងាយរងគ្រោះ នៅសង្កាត់ចំនួនពីរ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដោយមានសកម្មភាពដូចតទៅកាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

ក្នុងឱកាសនោះដំបូងប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវបានចូលរួមបុណ្យសពប្រជាពលរដ្ឋមួយគ្រួសារនៅសង្កាត់ប្ញស្សីកែវ និងបានឧបត្ថម្ភ គ្រឿងបរិភោគ និងថវិកាមួយចំនួន។ បន្ទាប់មកចូលរួមបុណ្យសព ប្រជាពលរដ្ឋមួយគ្រួសារ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ និងបានឧបត្ថម្ភ គ្រឿងបរិភោគ និងថវិកាមួយចំនួន។បន្ទាប់មកទៀតដោយមានការណែនាំពី សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវបានចុះសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារ មានឈ្មោះ កែវ សុខលី ភេទស្រី អាយុ ២៧ ឆ្នាំ មានជម្ងឺមហារីកសុដុន រស់នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ និងបានឧបត្ថម្ភ គ្រឿងបរិភោគ និងថវិកាមួយចំនួន។

 ជាមួយគ្នានោះដែរប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវបានចូលរួមបុណ្យសព (ខួបប្រាំពីរថ្ងៃ) ប្រជាពលរដ្ឋមួយគ្រួសារ នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ និងបានឧបត្ថម្ភ គ្រឿងបរិភោគ និងថវិកាមួយចំនួន៕

 

អត្ថបទដែលជាប់ទាក់ទង