ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានអនុសាខាកាកបាទក្រហមខណ្ឌចំការមន ចុះចែកអំណោយមនុស្សធម៌ ជូនដល់គ្រួសារក្រីក្រ២០គ្រួសារ រស់នៅសង្កាត់ទួលទំពូងទី១

48

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះអនុសាខាកាកបាទក្រហមខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រួសារប្រជាជនក្រីក្រចំនួន ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពិធីចែកអំណោយនាពេលនេះប្រព្រឹត្តក្រោមអធិបតីភាពលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមនព្រមទាំងចៅសង្កាត់ទួលទំពូងទី១។
ចំពោះអំណោយចែកជូនប្រជាជនទីទ័ល នាពេលថ្ងៃនេះដោយក្នុងមួយ០១គ្រួសារៗទទួលបានអង្ករ, ទឹកត្រី, ទឹកស៊ីអ៉ីវ, ត្រីខ, ស្កសរ, សាប៊ូ, ម៉ាស, អាកុល, ទឹកដោះគោ, មី និងថវិកាមួយចំនួនផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរលោកថេង សុថុល អភិបាលខណ្ឌចំការមន ដោយបានមានមតិលើកឡើង ដោយស្នើរដល់បងប្អូន ប្រជាជនសូមថែរក្សាធ្វើអនាម័យខ្លួនប្រាណ អោយបានស្អាតត្រឹមត្រូវពោលគឺរស់នៅស្អាត ហូបស្អាតព្រមទាំងប្រើប្រាស់ពាក់ម៉ាសការពារ និងលាងដៃដោយទឹកអាកុលឬជែលអោយ បានត្រឹមត្រូវនិងជាប្រចាំរៀងរាល់ថ្ងៃ ពិសេសពេលធ្វើដំណើរចេញក្រៅផ្ទះហើយ ត្រូវរក្សាគន្លាតគ្នាអោយបានយ៉ាងតិច១,៥០ម៉ែត្រដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។ដូចនេះយើងត្រូវចូលរួមប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង