ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូ២គ្រឿងព្រលះគ្នា ពេញទំហឹង និង បណ្ដាលឱ្យបុរស ២នាក់ រងរបួសធ្ងន់ធ្ងរ

61

ព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយម៉ូតូ២គ្រឿងបុកប៉ះគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យបុរស២នាក់ រងរបួសធ្ងន់ធ្ងរ នៅលើវិថីមិត្តភាព (ផ្លូវអូរ១) ដែលស្ថិតក្នុងភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ នៅវេលាម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃទី ៨ខែធ្នូឆ្នាំ ២០២០។

យោងតាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ម៉ូតូអាសង់Dream សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ព្រះសីហនុ 1H-6739 បើកបរដោយបុរសម្នាក់ទិសដៅពីផ្សារលើមកអូរ១ លុះមកដល់កន្លែងកើតហេតុក៏សញ្ញូរបទទៅខាងឆ្វេងដៃ ខណៈពេលនោះក៏មានម៉ូតូម៉ាកឌូកពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CJ-7578 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅផ្ទុយគ្នា ហើយឡើងវ៉ាចេងខាងស្ដាំខ្វះការប្រុងប្រយ័ត្ន ក៏បុកគ្នាពេញមួយទំហឹងបណ្ដាលឱ្យម្នាក់ អ្នកបើកបរម៉ូតូអាសង់សេ១២៥ ឆ្នាំ២០១៨ សន្លប់បាត់បង់ស្មារតី និងម៉ូតូរងរការខូចខាតយ៉ាងដំណំ ចំណែកឯបុរសអ្នកបើកបរម៉ូតូឌូក រងរបួសបាក់ដៃខាងឆ្វេងចំនួនពីរកំណាត់ និងម៉ូតូរងការខូចខាតយ៉ាងតំណំដូចគ្នា ។

ភ្លាមៗនោះជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យបាយ័ន្ត និងម្នាក់ទៀតយកទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាពឃ្លាំងលើ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកសម្រួលចរាចរណ៍ នៅទីតាំងកន្លែងកើតហេតុ និងធ្វើការវាស់វែង រួចយកម៉ូតូទាំងពីរទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលដ្ឋានចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រង់ចាំការដោះស្រាយតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង