ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីកូវីដ19 ជាប់ពាក់ព័ន្ធឈ្មោះ អៀម ធីតា អាយុ ៣៥ ឆ្នាំ

280

 

កណ្តាល៖ អាជ្ញាធរស្រុកកណ្តាលស្ទឹង បានចេញរបាយការណ៍បឋមស្តីពីករណីកូវីដ19 ជាប់ពាក់ព័ន្ធឈ្មោះ អៀម ធីតា អាយុ ៣៥ ឆ្នាំ មានអាសយដ្ឋានរស់នៅសង្កាត់បឹងទំពន់ រាជធានីភ្នំពេញ​ (បម្រើការងារនៅក្រសួងមហាផ្ទៃ) ។

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឈ្មោះ អៀម ធីតា បានទៅហាង pedro បានតេស្តយកសំណាកមានលទ្ធផលវិជ្ជមាន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៩និង០០នាទី ឈ្មោះអៀម ធីតា បានមកលេងផ្ទះម្តាយ នៅចំណុចភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រហូតដល់ម៉ោង១៥:០០នាទីថ្ងៃ ខែ ដដែល បានត្រឡប់ទៅភ្នំពេញវិញ។

អ្នកប៉ះពាល់ផ្ទាល់ រួមមាន ១-ម្តាយឈ្មោះ អៀង សុខខេង អាយុជាង ៦៩ ឆ្នាំ ២-ឪពុកឈ្មោះ អៀម ចំរើន អាយុជាង៧០ ឆ្នាំ ៣-អ្នកបម្រើឈ្មោះ ស៊ូ សំអឿន ។

សូមបញ្ជាក់ ៖ ដោយសារផ្ទះនេះ មានកម្រិតជីវភាពខ្ពស់និង មានទំនាក់ទំនងល្អ តែងតែមានការចេញចូលពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងសាច់ញាតិជាច្រើន ។

ទីកន្លែងដែលអ្នកទាំង៣ ចេញចូលជាប្រចាំ មាន៖ កន្លែងលក់បបរដែលមានម្ចាស់ឈ្មោះ ឯម សុខអូន ភេទស្រី ដែលមានអ្នកចេញចូលហូបបរនៅទីនោះ ជាប្រចាំចំនួន៨ នាក់ នៅក្បែរគ្នាទីតាំងនោះ ។ រយៈពេល ៤ថ្ងៃមុន ឈ្មោះអៀង សុខខេង និងឈ្មោះ អៀម ចំរើន មានអាការៈវិមុខ បានហៅពេទ្យយ៉ុម ដែលមានទីលំនៅផ្សារបឹងខ្យាង មកចាក់ថ្នាំឲ្យ ។ នៅថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ ២០២០ គាត់ទាំង២ នាក់ បានទៅផ្សារបឹងខ្យាង រយៈពេលពេញមួយព្រឹក ។ ព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០ មុននឹងកូនយកទៅពិនិត្យសុខភាព គាត់ទាំងពីរបានទៅសុំសិល នៅវត្តវិហាត្រាញ់ ដូចសព្វមួយដង ដែលនៅទីនោះ មានយាយតាប្រមាណ ១៨ នាក់ ព្រះសង្ឃ ៦ អង្គ ។ ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំង អាវុធហត្ថ ស្រុកចំនួន០៨នាក់ មធ្យោបាយរថយន្ត០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ថន រដ្ឋា មេបញ្ជាការអាវុធហត្ថស្រុក សហការជាកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក អ៊ូច សៅវឿន អភិបាលស្រុក និងដឹកនាំរួមដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានចុះចាត់វិធានការ ស្រាវជ្រាវរកមុខសញ្ញា ពាក់ព័ន្ធឃើញចំនួន៣៩នាក់/ស្រី១៧នាក់ ១-មុខសញ្ញាប៉ះពាល់ផ្ទាល់ មានចំនួន ០៧នាក់/ស្រី០៥នាក់ ២- ដោយប្រយោលចំនួន ៣២នាក់/ស្រី១១នាក់ ក្នុងនោះ : ធ្វើចត្តាឡីស័ក នៅពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន ០៤នាក់/ស្រី០៣នាក់ (ប៉ះពាល់ផ្ទាល់) ។ ធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រែកតាពៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន ២០នាក់/ស្រី០៣នាក់ (ប្រយោល) ធ្វើចត្តាឡីនៅមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង ចំនួន ១៤នាក់/១០ស្រី នាក់ (ប៉ះពាល់ផ្ទះចំនួន០៣នាក់ (ស្រី២) ប្រយោល១១នាក់ ស្រី០៨) ៕

អត្ថបទដែលជាប់ទាក់ទង